×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ទីក្រុង​មួយចំនួន​នៅបារាំង នឹងហាមឃាត់​ការជួបជុំ​ទស្សនា​ការប្រកួត World Cup

ទីក្រុងធំៗជាច្រើនរបស់បារាំង រួមទាំង Lille, Strasbourg និង Bordeaux បានប្រកាសថា ពួកគេនឹងមិនរៀបចំឱ្យមានតំបន់អ្នកគាំទ្រ ឬដាក់អេក្រង់យក្សនៅទីសាធារណៈ ដើម្បីទស្សនាការប្រកួតបាល់ទាត់ពិភពលោកដែលរៀបចំនៅប្រទេសកាតាទេ ដើម្បីតវ៉ាប្រឆាំងនឹងបញ្ហាបរិស្ថាន និងមនុស្សធម៌។

អភិបាលក្រុងនៅក្នុងទីក្រុងទាំងនោះបាននិយាយថា ការបាត់បង់ជីវិតរបស់កម្មករអន្តោប្រវេសន៍ អំឡុងពេលសាងសង់កីឡដ្ឋានបាល់ទាត់ ក្នុងប្រទេសកាតា និងការខ្ជះខ្ជាយថាមពលដើម្បីដាក់ម៉ាស៊ីនត្រជាក់ក្នុងកីឡដ្ឋាន គឺជាមូលហេតុដែលពួកគេមិនផ្សាយការប្រកួត FIFA World Cup នៅទីសាធារណៈ។

អភិបាលក្រុង Bordeaux លោក Pierre Hurmic បាននិយាយនៅលើកញ្ចក់ទូរទស្សន៍ កាលពីថ្ងៃចន្ទថា៖ “វានឹងក្លាយជារឿងដ៏អាក្រក់មួយ ប្រសិនបើយើងមានការជាប់ពាក់ព័ន្ធជាមួយនឹងការរំលោភបំពានផ្នែកមនុស្សធម៌ និងអេកូឡូស៊ី ដែលត្រូវបានបញ្ចូលក្នុងការប្រកួតបាល់ទាត់ពិភពលោកនេះ”។

កាតា បានប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងពីក្រុមសិទ្ធិមនុស្ស និងប្រព័ន្ធផ្សព្វផ្សាយជុំវិញការប្រព្រឹត្តចំពោះកម្មករចំណាកស្រុក។

ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ឆាប់ៗខាងមុខនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង