×

ឈ្នះទៀតហើយ! ឃើញរ៉ូប Mai Davikah ពេលចូលរួម Paris Fashion Week ញាក់ខ្លាំងពេក Sindy ច្នៃតាម​ស្លៀកថត​ផុសផ្អើល IG

ថៃ៖ កម្មវិធី Paris Fashion Week ដែលមានសិល្បករមកពីបណ្តាប្រទេសជាច្រើននាំគ្នាចូលរួម ដោយពួកគេបានរៀបចំខ្លួនមួយចាស់ដៃក្នុងកម្មវិធីតែម្តង ក្នុងនោះតារាសម្តែង Mai Davikah ទទួលបានចំណាប់អារម្មណ៍ខ្លាំងក្នុងចំណោមតារាឯទៀតជាច្រើនក្នុងឈុតរ៉ូបពណ៌សបង្ហាញភាពស៊ិចស៊ីរបស់នាងពេញកម្មវិធីតែម្តង។

មួយឈុតរបស់ Davikah បានធ្វើឱ្យតារាភេទទី៣ Sindy នៅមិនស្ងៀម ប្រញាប់ច្នៃម៉ូតរ៉ូបឱ្យដូច Davikah ភ្លាម និងស្លៀកថតរូបផុសក្នុង IG យ៉ាងរំភើយរហូតដល់ម្ចាស់ដើមចូល Comment ភ្លែត។ យ៉ាងណាមិញ រូបភាពរបស់ Sindy បានធ្វើឱ្យគ្រប់គ្នាចាប់អារម្មណ៍ និងទប់សំណើចមិនជាប់ឡើយដោយសារភាពប៉ិនប្រសប់របស់តារាភេទទី៣រូបនេះ។

គួរបញ្ជាក់ដែរថា មិនមែនតែស្លៀកពាក់ត្រាប់តាម Mai Davikah ម្នាក់ប៉ុណ្ណោះទេ តែ Sindy បានជាប់ឈ្មោះជាតារាដែលជំនាញខាងស្លៀកពាក់ត្រាប់តាមតារាល្បីៗឯទៀតដូចជា Chompoo ឬ Lisa ជាដើមរហូតត្រូវអ្នកគាំទ្រសំណូមពរឱ្យលេងម៉ូតតាម Mai កាលពីពេលថ្មីៗនេះដែលកំពុងផ្ទុះខ្លាំង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង