×

កំពុង​ពពោះកូន​ទី៣​ជិតគ្រប់ខែផង Linda Chung បែរ​ត្រូវ​មហាជន​វាយប្រហារ​ថាជា​តារាស្រី​មានមុខ២

ហុងកុង៖ កំពុងពពោះកូនទី៣ដែលជិតគ្រប់ខែ ប៉ុន្តែនៅសុខៗអតីតតារាសម្តែងស្រីប្រចាំ TVB Linda Chung បែរត្រូវបានមហាជនមួយចំនួនអះអាងថា នាងជាតារាស្រីមានមុខ២ អាចផ្លាស់ប្តូរទឹកមុខបានត្រឹមប៉ុន្មានវិនាទីប៉ុណ្ណោះ។

មហាជនមួយចំនួនបានចេញមុខអះអាងថា Linda វាយឬកឆ្មើងឆ្មៃដើរស្ទើរបុកមនុស្សទាំងរស់នៅពេលជួបនៅផ្សារទំនើប ហើយប្រសិនមានអ្នកណាមើលមុខនាង អតីតតារាស្រីរូបនេះនឹងសម្លក់មិនខាន។ ជាមួយគ្នានោះដែរក៏មានបុគ្គលម្នាក់អះអាងថា នាងធ្លាប់នៅជាប់ផ្ទះរបស់ Linda Chung នៅពេលកំពុងឡើងជណ្តើរយន្តជាមួយគ្នា អតីតតារាស្រីរូបនេះបានបញ្ចេញសំឡេងហួសចិត្តហាក់បីចង់បង្ហាញថារូបគេមានសកម្មភាពយឺតយ៉ាវ និងបានរាំងស្ទះផ្លូវរបស់ Linda អ៊ីចឹង។

ទាក់ទិញនឹងបញ្ហានេះ Linda Chung មិនបានចេញមកបកស្រាយអ្វីឡើយ ប៉ុន្តែសម្រាប់មតិមួយចំនួនបានលើកឡើងថា ទោះបីជាអតីតតារាស្រីរូបនេះមានឥរិយាបថបែបណាក៏ដោយក៏មិនគួរណាវាយប្រហារនាងអំឡុងពេលនេះដែរ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង