×

កីឡដ្ឋាន 974 សម្រាប់​ព្រឹត្តិការណ៍ FIFA World Cup 2022 រចនាបថ​បែប​ទូកុងទឺន័រ

ជាកីឡដ្ឋាននៅមាត់ទឹកតែមួយគត់ កីឡដ្ឋាន 974 មានទិដ្ឋភាពដ៏អស្ចារ្យនៃអគារខ្ពស់ៗក្នុងទីក្រុងដូហា។ វា ត្រូវបានសាងសង់ដោយប្រើទូកុងតឺន័រ និងដែក ដោយឆ្លុះបញ្ចាំងពីកំពង់ផែក្បែរនោះ និងប្រវត្តិរបស់តំបន់ឧស្សាហកម្មមួយនេះ។

កីឡដ្ឋាននេះ មានពណ៌ចម្រុះដ៏ប្លែកភ្នែក និងការរចនាយ៉ាងទំនើប។ គំនិតនៃកីឡដ្ឋាននេះ ត្រូវបានរចនាឡើងដោយក្រុមហ៊ុន Fenwick Iribarren Architects ។

ការរចនានេះមានន័យថា ត្រូវការសម្ភារសំណង់តិចជាងកីឡដ្ឋានបែបប្រពៃណី ដែលជួយសន្សំសំចៃតម្លៃនៃការសាងសង់។ កីឡដ្ឋានដែលមានសមត្ថភាពផ្ទុកចំនួន 40,000 នាក់ ត្រូវបានដាក់បង្ហាញក្នុងអំឡុងពេលដាក់ឱ្យដំណើរការ កាលពីខែវិច្ឆិកា ឆ្នាំ 2021 និងធ្វើជាម្ចាស់ផ្ទះការប្រកួតដំបូងរបស់ខ្លួនក្នុងថ្ងៃបើកឆាកនៃព្រឹត្តិការណ៍ FIFA Arab Cup Qatar 2021™ នៅពេលដែលក្រុមអារ៉ាប់រួម បានប្រកួតជាមួយក្រុមស៊ីរី កាលពីថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ 2021។

កីឡដ្ឋាននេះ បានទទួលចំណាត់ថ្នាក់ផ្កាយ 5 ពីប្រព័ន្ធវាយតម្លៃនិរន្តរភាពសាកល (GSAS) សម្រាប់ការរចនា និងការសាងសង់។ កន្លែងអង្គុយរាងដូចចាន ធ្វើឱ្យមានខ្យល់ធម្មជាតិចេញចូលបាន ដោយមិនចាំបាច់បំពាក់ម៉ាស៊ីនត្រជាក់ឡើយ។ រចនាសម្ព័ន្ធនៃកីឡដ្ឋានទាំងមូល អាចត្រូវបានកែច្នៃ និងប្រើប្រាស់ឡើងវិញ។

កីឡដ្ឋាននេះ អាចប្រព័ន្ធសន្សំសំចៃទឹកស្អាត ដើម្បីធានាថាវាកាត់បន្ថយការប្រើប្រាស់ទឹកបាន 40% បើប្រៀបធៀបទៅនឹងកីឡដ្ឋានធម្មតា។

ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ឆាប់ៗខាងមុខនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង