×

ខ្លុកខ្លុក​និង​ពូណុយ ជួបជាមួយ​បេក្ខជន​ដាក់ពាក្យ​ធ្វើការ​ដ៏កំពូលកូរ​៣នាក់ បង្ក​ការផ្ទុះសំណើច​នៅលើ​ឆាកកម្មវិធី “Anchor សំណើចតាមភូមិ”

កាលពីសប្ដាហ៍មុន កម្មវិធី “Anchor សំណើចតាមភូមិ” បានបង្ហាញផ្ទាំងទស្សនីយភាពដ៏សប្បាយរីករាយពីការលេងល្បែងកម្សាន្ត ការប្រគំតន្ត្រីបែបស្រុកស្រែ ពិសេសវគ្គកំប្លែងពីក្រុមតារាកំប្លែងស៊ីប៊ីអេស ដែលបានធ្វើឱ្យទស្សនិកជន ស្ថិតនៅភូមិស្ទឹងជើង ឃុំពពេល ស្រុកពញ្ញាក្រែង ខេត្តត្បូងឃ្មុំ ដែលបានចូលរួមទស្សនាផ្ទាល់សើចឡើងរឹងពោះនិងបិទមាត់មិនជិត។

នៅក្នុងវគ្គចុងក្រោយនៃកម្មវិធីនេះ ខ្លុកខ្លុក ដែលដើរតួជាមេ និង ពូណុយ ដែលជាជំនួយការរបស់ខ្លុកខ្លុក បានក្រពុលមុខយ៉ាងខ្លាំងជាមួយនឹងបេក្ខជនចំនួន ៣ នាក់ដែលបានដាក់ពាក្យចូលធ្វើការនៅកន្លែងរបស់ពួកគាត់ ដោយសារបេក្ខជនម្នាក់ៗ សុទ្ធតែកំពូលកូរ ធ្វើឱ្យអ្នកសម្ភាសទាំងពីរនាក់ហួសចិត្តជាខ្លាំង។

ហើយនៅវគ្គមុននេះ ក៏មានការលេងល្បែងកម្សាន្តដែលមានការចូលពីបងប្អូនប្រជាពលរដ្ឋរបស់យើង ដែលខំធ្វើដំណើរតាំងពីខេត្តរតនគិរី និងខេត្តកំពង់ចាម ដើម្បីមកលេងដណ្ដើមយករង្វាន់ពីកម្មវិធីផងដែរ។ បន្ទាប់មក មានការចូលរួមពីសំណាក់ DJ ម៉ាំ ដែលបានបង្ហើរសំនៀងដ៏ពីរោះជាមួយនឹងបទចម្រៀងចង្វាក់ កន្ទ្រឹមថែមទៀតផង។

កម្មវិធី “Anchor សំណើចតាមភូមិ” មានផ្សាយជូនទស្សនារៀងរាលថ្ងៃសៅរ៍ ចាប់ពីម៉ោង ៩ យប់នៅលើកញ្ចក់ទូរទស្សន៍ និងផេកផ្លូវការរបស់ CTN តែមួយគត់។

កម្មវិធីនេះ នាំមកជូនផ្តាច់មុខដោយ ស្រាបៀរ អាន់ឆ័រ។ ស្រាបៀរ អាន់ឆ័រ មានរសជាតិស្រាលស្រទន់ ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៣៣ ក្នុងប្រទេសសិង្ហបុរី ហើយស្រាបៀរ អាន់ឆ័រ គឺជាស្រាបៀរដែលទទួលបានពានរង្វាន់គុណភាពផលិតល្អឥតខ្ចោះរួមជាមួយនឹងបទពិសោធន៍ជាង៨៩ឆ្នាំ។ ស្រាបៀរ អាន់ឆ័រ ផលិតឡើងសម្រាប់ពេលវេលាជួបជុំរីករាយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង