×

រឿងអាស្រូវ​ផិតក្បត់​ប្រពន្ធ​ទៅទាក់ទង​មិត្តស្រី​អ្នកសិល្បៈ​ដូចគ្នា ពេលនេះ​កន្លង​ទៅអស់ ៣ឆ្នាំ​តារាចម្រៀង Andy Hui ត្រលប់​មកវិញ​សង្ឃឹមថា​អ្វីៗនឹង​ប្រសើរ​ជាងមុន

ហុងកុង៖ កាលពី ៣ឆ្នាំមុន រឿងអាស្រូវផិតក្បត់ប្រពន្ធរបស់តារាចម្រៀង Andy Hui បានធ្វើឱ្យការងារសិល្បៈរបស់តារាប្រុសវ័យ ៥៥ឆ្នាំរូបនេះធ្លាក់ដល់សូន្យបន្ទាប់ពីប្រទះឃើញរូបភាពឱបថើបរបស់ Andy Hui ជាមួយនឹង Jacqueline ដែលកាលនោះនាងជាមិត្តស្រីរបស់តារាសម្តែងប្រុស Kenneth Ma។

បន្ទាប់ពីរឿងអាស្រូវមួយនេះបានកើតឡើងហើយ ការងារសិល្បៈរបស់ Andy លែងមានសកម្មភាពអ្វីបន្តទៀត។ មកដល់ដើមឆ្នាំ ២០២២នេះលោកបានចូលរួមក្នុងក្រុម Universal Music និងកាលពីពេលថ្មីៗនេះ លោកបានចេញបទចម្រៀងថ្មីដោយបាន Live នៅក្នុងកម្មវិធី Human Live ផងដែរ។

អំលុងពេលនៃកម្មវិធីដំណើរការ Andy បានព្យាយាមទប់ទឹកភ្នែក និងចែករំលែកបទពិសោធន៍របស់ខ្លួននៃការសម្រាករយៈពេល ៣ឆ្នាំមកនេះដែលបានផ្តល់ពេលវេលាច្រើនជាងមុនក្នុងការតាំងចិត្ត ការគិត និងការត្រៀមខ្លួនត្រលប់មកវិញសាជាថ្មី។ Andy បានបន្ថែមថា លោកសង្ឃឹមថាខ្លួននឹងអាចកែលម្អខ្លួនឯងឱ្យប្រសើរជាងមុនផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង