×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

De Bruyne ចង់ឃើញ Foden លេង​នៅបម្រើកណ្ដាល​នៅពេល​អនាគត

Kevin De Bruyne រំពឹងថា Phil Foden នឹងប្រែក្លាយទៅជាខ្សែបម្រើកណ្តាលនៅ Manchester City នៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។

Foden ទទួលការចាប់អារម្មណ៍ពីលោក Pep Guardiola ពេលគេលេងនៅបម្រើកណ្តាលក្នុងថ្នាល់របស់ City ប៉ុន្តែត្រូវបានគ្រូឱ្យលេងក្នុងនាមជាខ្សែបម្រើស្លាបភាគច្រើន។

លោក Guardiola បាននិយាយពីមុនអំពី Foden ដែលគេត្រូវរៀនពីភាពអត់ធ្មត់នៅក្នុងខ្សែបម្រើកណ្តាល ដោយត្រូវរៀនពី De Bruyne, Ilkay Gundogan និង Bernardo Silva ។

ប៉ុន្តែលោក Guardiola រំពឹងថានឹងផ្លាស់ប្តូរ Foden នៅចំណុចណាមួយ ហើយ De Bruyne ក៏យល់ឃើញដូចជាអ្នកចាត់ការរបស់គាត់ចំពោះកីឡាករវ័យ 22 ឆ្នាំរូបនេះផងដែរ។

De Bruyne ថា៖ “គេនៅមានពេលវេលាច្រើនទៀត ព្រោះគេមានអាយុត្រឹមតែ 22 ឆ្នាំប៉ុណ្ណោះ។ ខ្ញុំដឹងថានៅអាយុ 22 ឆ្នាំខ្ញុំមិនមែនជាកីឡាករដូចសព្វថ្ងៃនេះទេ”។

“ខ្ញុំគិតថា ទីបំផុតគេនឹងលេងនៅបម្រើកណ្តាលតាមគំនិតរបស់ខ្ញុំ ប៉ុន្តែនៅពេលនេះ វាប្រហែលជាល្អដែលគេលេងនៅស្លាប ដើម្បីឱ្យមានសេរីភាពកាន់តែច្រើន និងត្រូវការការណែនាំតិចតួច”។

“ខ្ញុំគិតថា គេនឹងលេងនៅបម្រើកណ្តាលកាន់តែច្រើននៅពេលគេកាន់តែចាស់ និងមានភាពរឹងមាំជាងនេះ៕”

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង