×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

កៅអីគ្រូ Forest កាន់តែក្ដៅ ក្រោយ​ក្រុមធ្លាក់​ដល់​បាតតារាង ទោះទិញកីឡាករ​ចូល​23នាក់

អនាគតរបស់អ្នកចាត់ការ Steve Cooper ស្ថិតក្នុងភាពស្រពិចស្រពិល បន្ទាប់ពីបរាជ័យ 5 ប្រកួតជាប់ៗគ្នា ទោះបីជាក្លិបបានចំណាយជាង 150 លានផោន ដើម្បីទិញកីឡាករ 23 នាក់សម្រាប់ពង្រឹងក្រុមរួចហើយក៏ដោយ។

អ្នកចាត់ការ វ័យ 42 ឆ្នាំ ប្រឈមនឹងការបណ្ដេញចេញពីតំណែងរបស់ Nottingham Forest បើទោះបីជាគាត់គឺជាអ្នកចាត់ការដែលបានដឹកនាំ Forest ត្រលប់មកកាន់ក្របខណ្ឌ Premier League ជាលើកដំបូងក្នុងរយៈពេល 23 ឆ្នាំក៏ដោយ។

លោក Cooper ដែលត្រូវបានតែងតាំង កាលពីខែកញ្ញា ឆ្នាំ 2021 នៅពេលដែលក្លិបស្ថិតនៅបាតតារាងនៃក្របខណ្ឌ Championship ។ Forest មិនបានឈ្នះចាប់តាំងពីការផ្តួលក្រុម West Ham កាលពីថ្ងៃទី 14 ខែសីហា។

មានសេចក្ដីរាយការណ៍ថា ម្ចាស់របស់ Forest លោក Evangelos Marinakis ចាប់អារម្មណ៍ក្នុងការតែងតាំងលោក Rafael Benítez ។ អតីតអ្នកចាត់ការ Liverpool, Newcastle និង Real Madrid មិនទាន់មានការងារចាប់តាំងពីចែកផ្លូវពី Everton កាលពីខែមករា។

លោក Sean Dyche គឺជាជម្រើសមួយផ្សេងទៀតសម្រាប់ Forest ។ Dyche បានទំនេរចាប់តាំងពីត្រូវបានបណ្តេញចេញដោយ Burnley កាលពីខែមេសា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង