×

ជីវិត​របស់​តារាសម្តែង Amber Heard ពេលនេះ​កំពុង​មានក្តីសុខខ្លាំង​ជាមួយ​កូនស្រី និងគូស្នេហ៍​ជាភេទ​ដូចគ្នា​បើទោះជា​ចាញ់ក្តី​អតីតស្វាមី

អាមេរិក៖ តារាសម្តែង Amber Heard បានតវ៉ាក្តីចាញ់អតីតស្វាមី Johnny Depp ដោយត្រូវសងជំងឺចិត្តលោករហូតដល់ ៨.៣៥លានដុល្លារទៀតផង។ យោងតាមសេចក្តីរាយការណ៍ពី TMZ បានឱ្យដឹងថា Amber Heard បានលក់ផ្ទះនៅ Yucca Valley ក្នុងរដ្ឋកាលីហ្វ័រញ៉ាស្ងាត់ៗក្នុងតម្លៃ ១.០៥លានដុល្លារដែលតម្លៃដើមដែល Amber បានទិញគឺ ៥៧០,០០០ដុល្លារ ដែលការលក់ផ្ទះនេះគឺក្នុងគោលបំណងយកប្រាក់ទៅសងអតីតស្វាមីលោក Johnny Depp។

ទោះជាយ៉ាងណា បើក្រលេកមើលពីជីវិតរបស់ងតារាស្រីរូបនេះក្នុងពេលបច្ចុប្បន្នវិញបើទោះជាកំពុងមានបំណុលពេញខ្លួនក៏ពិតមែន ប៉ុន្តែនាងក៏កំពុងសោយសុខខ្លាំងជាមួយកូនស្រី និងគូស្នេហ៍ថ្មីជាភេទដូចគ្នាផងដែរ។ Amber បានចំណាយពេលវេលានាំកូនស្រីទៅកម្សាន្តនៅសួនទឹកជាមួយស្នាមញញឹមដែលពោរពេញដោយសុភមង្គលជាខ្លាំងបើទោះជាទើបបែកបាក់ជាមួយ Johnny Depp ក៏ដោយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង