×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

របួស​របស់ Varane នឹង​មិនប្រើ​ពេលយូរ​ព្យាបាល​ទេ

របួសកជើងរបស់ Raphael Varane នឹងមិនធ្វើឱ្យខ្សែការពារ Manchester United អវត្តមានរយៈពេលយូរនោះទេ។

Varane បានរបួសនៅក្នុងវគ្គទី មួយក្នុងការបរាជ័យ 6-3 ដោយសារ Man City បន្ទាប់ពី Man Utd ត្រូវបាននាំមុខ 1-0។ បន្ទាប់មក Varane ត្រូវបានចាកចេញទីលាន មុនពេលដែល Erling Haaland ស៊ុតបញ្ចូលទីគ្រាប់ទីពីរ ខណៈ Man Utd ដល់គ្នាតែ 10 នាក់ពេល Varane កំពុងទទួលការពិនិត្យពីគ្រូពេទ្យ។

កីឡាករវ័យ 29 ឆ្នាំរូបនេះ កាន់តែមានបញ្ហារបួសខ្លាំងនៅនាទីទី 40 ពេល Man Utd ត្រូវបាននាំមុខ 3-0 ។ ប្រភពមួយចំនួន បានឱ្យដឹងថា របួសរបស់ Varane ថាមិនអាក្រក់ពេកទេ។

Varane បានបើករថយន្តចូលទៅក្នុងកន្លែងហ្វឹកហាត់ Carrington របស់ United កាលពីថ្ងៃចន្ទ ហើយអ្នកចាត់ការ Erik ten Hag នឹងបញ្ជាក់នៅថ្ងៃពុធ ប្រសិនបើគេមានអាចធ្វើដំណើរទៅកាន់ប្រទេស Cyprus សម្រាប់ការប្រកួតវគ្គចែកពូល Europa League ជាមួយក្លិប Omonia Nicosia ។

Victor Lindelof បានជំនួស Varane នៅកីឡដ្ឋាន Etihad ដែលជាការបង្ហាញខ្លួនជាលើកទីពីររបស់គេក្នុងរដូវកាលនេះ ខណៈបច្ចុប្បន្ន Man Utd មានខ្សែការពារកណ្តាល 4 នាក់រងរបួស ពោលគឺ Harry Maguire, Axel Tuanzebe, Phil Jones និង Varane។

Lindelof អាចចាប់ផ្តើមជាមួយ Lisandro Martinez នៅ Europa League មុនពេលក្រុមបិសាចក្រហម ធ្វើដំណើរទៅជួប Everton នៅថ្ងៃចន្ទ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង