×

ឈប់ឆ្ងល់ទៀត! Baifern បញ្ជាក់ច្បាស់ៗ​ថា​រូបថត​ស្និទ្ធស្នាល​នៅអ៊ីតាលី​ជាមួយ Naphat គ្រាន់តែ​យក​លំនាំតាម​រឿង Friendzone ប៉ុណ្ណោះ

ថៃ៖ រូបភាពនៃដំណើរកម្សាន្តនៅប្រទេសអ៊ីតាលីរវាងតារាសម្តែងល្បីឈ្មោះ Baifern និង Naphat នៅតែធ្វើឱ្យអ្នកគាំទ្ររបស់អ្នកទាំង២មិនជឿថា ទំនាក់ទំនងរបស់ពួកគេគ្រាន់តែជាមិត្តនឹងគ្នា បើទោះជាម្តាយរបស់ Naphat ធ្លាប់បានបញ្ជាក់ក៏ដោយ។

យ៉ាងណាមិញ កាលពីថ្ងៃទី០៣ ខែតុលា ថ្មីៗនេះសាមីខ្លួនខាងស្រីបានចេញមុខបញ្ជាក់ច្បាស់ដើម្បីឱ្យអស់ចម្ងល់ដោយនាងបាននិយាយថា រវាងនាង និង Naphat ពិតជាមានទំនាក់ទំនងត្រឹមជាមិត្តនឹងគ្នាពិតមែន។

Baifern បានឱ្យដឹងថា ជាមិត្តនឹងគ្នា នៅពេលធ្វើដំណើរកម្សាន្តគឺធ្វើឱ្យយើងមានអារម្មណ៍ថាមានផាសុកភាពខ្លាំង ដូចនេះពួកគេមិនគិតថានឹងអាចមានទំនាក់ទំនងអ្វីលើសពីនេះឡើយ។ យើងដឹងថា ទាំងអស់គ្នាពិតជាផ្តល់ការជំរុញខ្លាំង ប៉ុន្តែនេះគឺជាមិត្តភាពពិតប្រាកដរបស់ពួកយើង។

គួរបញ្ជាក់ដែរថា បន្ទាប់ពីរូបភាពស្និទ្ធស្នាលនៅប្រទេសអ៊ីតាលីរបស់ Baifern និង Naphat ត្រូវបានអ្នកទាំង២ផុសនៅក្នុងគណនី IG រួចមក បានធ្វើឱ្យអ្នកគាំទ្រជាច្រើនអន្ទះសាចង់ដឹងពីទំនាក់ទំនងពិតប្រាកដរបស់អ្នកទាំង២ជាខ្លាំង ប៉ុន្តែការពិតជាក់ស្តែងនេះគឺជាការថតកម្សាន្តដែលយកលំនាំតាមរូបភាពផ្សព្វផ្សាយរឿង Friendzone ប៉ុណ្ណោះ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង