×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

អេស្ប៉ាញ និងព័រទុយហ្គាល់ បបួល​អ៊ុយក្រែន ដេញថ្លៃ​ធ្វើម្ចាស់ផ្ទះ World Cup 2030

អេស្ប៉ាញ និងព័រទុយហ្គាល់ ត្រូវបានរាយការណ៍ថានឹងបន្ថែមអ៊ុយក្រែនទៅក្នុងការដេញថ្លៃរួមគ្នារបស់ពួកគេ សម្រាប់ការរៀបចំការប្រកួត FIFA World Cup 2030 ។

ប្រសិនបើប្រទេសទាំងនោះត្រូវបានផ្តល់សិទ្ធិធ្វើជាម្ចាស់ផ្ទះ អ៊ុយក្រែន ដែលកំពុងមានទំនាស់ជាមួយរុស្ស៊ី ទំនងជាធ្វើជាម្ចាស់ផ្ទះសម្រាប់ពូលណាមួយ ជាមួយនឹងពាក្យស្លោក “កសាងក្តីសង្ឃឹម និងសន្តិភាពឡើងវិញ”។ នេះបើយោងតាមរបាយការណ៍ពី The Times ។

ប្រធានសហព័ន្ធបាល់ទាត់ទ្វីពអឺរ៉ុប (UEFA) លោក Aleksander Ceferin នាពេលថ្មីៗនេះ បានមានប្រសាសន៍ថា លោកច្បាស់ថា World Cup ឆ្នាំ 2030 នឹងត្រូវលេងក្នុងប្រទេសអេស្ប៉ាញ និងព័រទុយហ្គាល់។ លោកបន្ថែមថា៖ “យើងនឹងធ្វើអ្វីគ្រប់យ៉ាងឱ្យបាន ដើម្បីជួយប្រទេសទាំងពីរសម្រេចបំណង ដែលសូម្បីតែដេកដើរ និងដកដង្ហើម ក៏នឹកឃើញដល់បាល់ទាត់ដែរ។ ហើយវាជារឿងល្អ”។

ប្រទេសទាំងពីរ នឹងប្រកួតប្រជែងជាមួយប្រទេសអាហ្សង់ទីន អ៊ុយរុយហ្គាយ ឈីលី និងប៉ារ៉ាហ្គាយ ក៏ដូចជាអារ៉ាប៊ីសាអូឌីត អេហ្ស៊ីប និងក្រិក។

អេស្ប៉ាញ បានធ្វើម្ចាស់ផ្ទះ World Cup កាលពីឆ្នាំ 1982 ។ រីឯ ព័រទុយហ្គាល់ និងអ៊ុយក្រែន មិនធ្លាប់ធ្វើជាម្ចាស់ផ្ទះនៃការប្រកួតនេះទេ។

សូមជម្រាបថា សហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក នឹងធ្វើជាម្ចាស់ផ្ទះការប្រកួត World Cup ឆ្នាំ 2026។

ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ឆាប់ៗខាងមុខនេះ៕ 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង