×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Ten Hag ថា​លោកមិនដាក់ Ronaldo ពេលប៉ះ City គ្មាន​ពាក់ព័ន្ធនឹង​ការផ្ទេរចេញ​របស់​គាត់ទេ

Erik ten Hag បានបញ្ជាក់ថា Cristiano Ronaldo នៅតែមានអារម្មណ៍លេង បើទោះជាគាត់អង្គុយកៅអីបម្រុងរបស់ Manchester United ក្នុងការប្រកួត Derby នៅកីឡដ្ឋាន Etihad កាលពីថ្ងៃអាទិត្យក៏ដោយ។

Ronaldo មិនត្រូវបានដាក់ឱ្យចូលលេងទល់នឹង Manchester City ឡើយ។ Marcus Rashford នៅតែជាជម្រើសដំបូងនៅតំបន់ប្រយុទ្ធកណ្ដាល ហើយលោក Ten Hag បានដាក់ Anthony Martial ដែលជាកីឡាករបម្រុងដែលបានស៊ុតបញ្ចូលទីពីរគ្រាប់ចុងម៉ោង។

លោក Ten Hag បាននិយាយថា គាត់មិនបានដាក់ Ronaldo ដោយសារការគោរពចំពោះអាជីពដ៏អស្ចារ្យរបស់គាត់ នៅពេលដែល Man City នាំមុខ 4-0 នៅវគ្គទីមួយ និងបន្តការនាំមុខរបស់ពួកគេទៅ 5-1 និង 6-1 មុនពេល Man Utd វាយបក។

អ្នកចាត់ការទូទៅសញ្ជាតិហុល្លង់ បាននិយាយជុំវិញពាក្យចចាមអារ៉ាមថា៖ “វាមិនពាក់ព័ន្ធគ្នាទេ ខ្ញុំមិនដាក់គេចូលពេល យើង ត្រូវគេនាំមុខ 4-0, 5-1, 6-1 ដោយសារ ការ គោរព ។ វាមិនទាក់ទងនឹង អនាគតរបស់គេ ឬទីផ្សារដោះដូរនៅខែមករាឬឆ្នាំក្រោយ ដែល កំពុង លេចឮ នោះ ទេ។” “គេសប្បាយចិត្ត គេហ្វឹកហាត់បានល្អ គេកំពុងរីករាយ៕”

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង