
តៃវ៉ាន់៖ ទោសទណ្ឌរបស់ Levo Chan ដែលជាស្វាមីរបស់តារាសម្តែង និងចម្រៀង Ady An ពាក់ព័ន្ធនឹងការបើកកាស៊ីណូខុសច្បាប់ដ៏ធំនៅម៉ាកាវ និងលាងលុយខ្មៅផងនោះ ត្រូវបានប៉ូលិសចាប់ខ្លួនដោយប្រឈមនឹងការចោទប្រកាន់ចំនួន ៨៣ករណី។
បន្ទាប់ពី Levo ត្រូវបានចាប់ខ្លួនមក Ady ត្រូវទទួលបន្ទុកមើលថែទាំងកូនទាំង២តែម្នាក់ឯង រីឯទោសរបស់ស្វាមីនាងធ្លាប់ឮដំណឹងមកថាអាចនឹងជាប់ពន្ធនាគារមិនក្រោម ២០ឆ្នាំឡើយ។ គួរបញ្ជាក់ដែរថា Levo នឹងត្រូវបញ្ជូនទៅកាន់តុលាការដើម្បីកាត់ទោសនៅខែធ្នូខាងមុខនេះហើយ៕
