×
ព័ត៌មានថ្មី
  1. ត្រលប់ទៅរដូវកាលទី៣ ការប្រកួតដែលគ្រឿងផ្សំពណ៌ខ្មៅក្នុងផ្ទះបាយ MasterChef Cambodia (មានវីឌីអូ)
  2. ឱកាសដ៏កម្រ! កម្មវិធី កម្លាំងគោជល់ ដែលទទួលការឧបត្ថម្ភផ្ដាច់មុខដោយ Red Bull នឹងឆ្ពោះទៅកាន់ទីតាំងទីពីរនាចុងសប្ដាហ៍នេះ ទទួលពាក្យនៅសួនមាត់ទន្លេ ក្រុងកំពង់ចាម
  3. ក្រុមបាល់ទាត់ Angkor United លើកពានក្នុងកម្មវិធីប្រកួតដ៏ធំរបស់ Ian Thompson Memorial Tournament ដោយបានបង្ហាញអំពីមនោសញ្ចេតនាបាល់ទាត់ និងភាពជាដៃគូ
  4. លោក ឃួន សំអន សម្រេចក្ដីស្រមៃដ៏អស្ចារ្យ សង់ផ្ទះថ្មី បំពេញបំណងក្រោយក្លាយជាម្ចាស់ជ័យលាភី MasterChef
  5. «សមរភូមិសំណើច» សប្ដាហ៍នេះ ជួបជាមួយការតេស្តសមត្ថភាពពិតៗរបស់ក្រុមផ្ការីកគ្រប់រដូវ ក្នុងការប្រកួតមិត្តភាពជាលើកដំបូង!

វ៉េណេស៊ុយអេឡា​នឹង​ទទួល​បាន​វ៉ាក់សាំង​ឈ្មោះ Sputnik Light របស់​រុស្ស៊ី​ដែល​ចាក់តែមួយដូស​ឆាប់ៗនេះ

ការ៉ាកាស់៖ ប្រធានាធិបតីវ៉េណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ (Nicolas Maduro) បាននិយាយកាលពីថ្ងៃអង្គារថា វ៉ាក់សាំងកូវីដ១៩របស់រុស្ស៊ីឈ្មោះ ស្ពុតនីក ឡាយថ៍ (Sputnik Light) នឹងត្រូវបានដឹកជញ្ជូនទៅដល់វ៉េណេស៊ុយអេឡាឆាប់ៗនេះ ខណៈដែលប្រទេសកំពុងប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃការឆ្លងជំងឺកូវីដ១៩។

ប្រទេសរុស្ស៊ីបានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងដែលចាក់តែមួយដូសនេះកាលពីសប្តាហ៍មុនដោយរំពឹងថានឹងអាចជួយផ្គត់ផ្គង់វ៉ាក់សាំងបន្ថែមទៀតដល់ប្រទេសនានាដែលមានអត្រាឆ្លងខ្ពស់។

លោក ម៉ាឌូរ៉ូ បាននិយាយថា ប្រទេសវ៉េណេស៊ុយអេឡានឹងពន្លឿនការចាក់វ៉ាក់សាំងកូវីដ១៩នៅក្នុងខែឧសភានេះ ហើយគ្រោងចាក់វ៉ាក់សាំងដល់ពលរដ្ឋឲ្យបាន៧០%នៅត្រឹមខែសីហា។

យោងតាមក្រសួងសុខាភិបាលវ៉េណេស៊ុយអេឡា មកទល់ពេលនេះប្រទេសដែលមានពលរដ្ឋប្រហែល៣០លាននាក់នេះបានទទួលវ៉ាក់សាំងចំនួន១.៤លានដូសពីប្រទេសរុស្ស៊ីនិងចិន។

បច្ចុប្បន្នប្រទេសវ៉េណេស៊ុយអេឡាមានអ្នកឆ្លងជំងឺកូវីដ១៩សរុបជាង២០៩,០០០នាក់និងមានអ្នកបាត់បង់ជីវិតសរុបចំនួន២,៣០៤នាក់ ប៉ុន្តែក្រុមប្រឆាំងបានអះអាងថាតួលេខពិតប្រាកដទំនងខ្ពស់ជាងនេះដោយសារភាពយឺតយ៉ាវក្នុងការធ្វើតេស្តិ៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង