
កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី០៥ ខែតុលា ម្សិលមិញនេះ San Darapark បានមានវត្តមាននៅក្នុងកម្មវិធី Problem Child in House ដោយបានជជែកពាក់ព័ន្ធនឹងប្រធានបទជាច្រើន ក្នុងនោះនាងក៏បានលើកឡើងពីសាច់រឿងនៃការចូលរួមសម្តែងក្នុងកម្មវិធី Coachella និងបាននិយាយពីពាក្យចចាមអារ៉ាមដែលគ្រប់គ្នាកំពុងនាំគ្នានិយាយថា នាងជាតារាស្រីទី៣ ដែលមានទ្រព្យសម្បត្តិច្រើនម្នាក់ក្នុងចំណោមតារាស្រី២នាក់ទៀតគឹ IU និង Lee Hyori។

Dara គឺជាតារាស្រីម្នាក់ដែលល្បីថាជាមនុស្សដែលចូលចិត្តទិញស្បែកជើងបំផុត ដោយសារតែបែបនេះហើយទើបគ្រប់គ្នាចង់ដឹងថាតើស្បែកជើងសរុបរបស់នាងមានចំនួនប៉ុន្មានគូ? Dara ស្រីរូបនេះឆ្លើយយ៉ាងលឿនថា “មានប្រហែល ១ពាន់គូ” ដែលខ្លះមានតម្លៃដល់ជាង ១ម៉ឺនដុល្លារ ដែលនាងបានទិញគ្រប់ពណ៌ប៉ុន្តែនាងពាក់តែពេលនៅផ្ទះប៉ុណ្ណោះ ព្រោះមិនចង់ឱ្យវាប្រឡាក់។ ចម្លើយមួយនេះបានធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលជាខ្លាំងនៃការចំណាយលើស្បែកជើងជាច្រើនគូរបស់នាងបែបនេះ។
យ៉ាងណាមិញ ភ្ជាប់មកជាមួយនឹងព័ត៌មានដែលធ្លាប់ចុះផ្សាយថា នាងជាតារាស្រីម្នាក់ដែលមានទ្រព្យសម្បត្តិច្រើនរហូតដល់ ២១លានដុល្លារ ពេលឃើញព័ត៌មានោះធ្វើឱ្យនាងមានអារម្មណ៍ថាមិនសប្បាយចិត្តនឹងព័ត៌មានមិនពិតនេះឡើយ ប៉ុន្តែក្រោយអង្គុយគិតចុះគិតឡើងប្រាក់ចំណូលដែលរកបានពីអាជីពការងារនាងធ្លាប់រកបានចំនួនប៉ុណ្ណឹងពិតមែន ហើយប្រាក់ទាំងនោះអាចនឹងយកទៅវិនិយោគលើអចលនទ្រព្យប្រសិនបើនាងមិនចំណាយលើការទិញឥវ៉ាន់ច្រើនពេកទេនោះ៕
