×

Rain នឹង​ចាត់ការ​តាមផ្លូវច្បាប់​ចំពោះ​ពាក្យចចាមអារ៉ាម​ថា​លោកផិតក្បត់​ប្រពន្ធ

កូរ៉េខាងត្បូង៖ នៅដើមសប្តាហ៍នេះ រឿងអាស្រូវរបស់កំពូលតារាម្នាក់លួចផិតក្បត់ប្រពន្ធត្រូវបានចុះផ្សាយដោយទស្សនាវដ្តី Woman Sense ដោយបានបញ្ជាក់ថា នៅពេលថ្មីៗនេះមានកំពូលតារាប្រុសម្នាក់ដែលមានសមត្ថភាពអាចច្រៀង រាំ សម្តែង និងទេពកោសល្យផ្សេងទៀតបានលួចផិតក្បត់ និងទាក់ទងនារីផ្សេងទៀតត្រូវបានប្រពន្ធរបស់លោកដឹងរឿង និងធ្លាប់បានប្រមានម្តងហើយដែរ។

បន្ទាប់ពីផ្ទុះរឿងមួយនេះមក ម្នាក់ៗបានសង្ស័យថា កំពូលតារារូបនោះគឺ Rain ដែលកន្លងមកធ្លាប់តែមានឈ្មោះជាប្តីល្អស្រលាញ់ភរិយាខ្លាំង មិនដែលលេចឮរឿងអាស្រូវដល់ថ្នាក់នេះឡើយ។ ទោះជាយ៉ាងណា ដើម្បីរក្សាកិត្តិយសរបស់ខ្លួន មិនបង្អង់យូរ Rain បានប្រកាសនឹងចាត់ការតាមផ្លូវច្បាប់ចំពោះជនណាដែលមួលបង្កាច់លោកបែបនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង