
ថៃ៖ មិនថាអ្នកក្នុងសិល្បៈ ឬ ក្រៅសិល្បៈនោះឡើយ នរណាៗក៏សរសើរពីសម្រស់តារាសម្តែងជើងចាស់ Ann Sirium ដែរដែលមានវិធីសាស្ត្រអាចរក្សាសម្រស់ និងដងខ្លួនស្ទើរតែមិនគួរឱ្យជឿថា តារាសម្តែងរូបនេះមានវ័យ ៥១ឆ្នាំទៅហើយ។

ដោយសារមានដងខ្លួនស្រលូនស្អាត និងមានស្វាមីជាជនជាតិបរទេសផងនោះ បានធ្វើឱ្យ Ann Sirium ពេញនិយមស្លៀកឈុតប៊ីគីនីបញ្ចេញសាច់សខ្ចី និងរូបរាងយ៉ាងទាក់ទាញរហូតសូម្បីតែកូនស្រីក៏សុំចុះចាញ់ម្តាយដែលមើលទៅនៅក្មេងខ្លាំងស្ទើរមិនគួរឱ្យជឿបែបនេះ។
កន្លងមក តារាស្រីវ័យ ៤៣ឆ្នាំ Aum Patcharapa តែងទទួលបានការចាប់អារម្មណ៍ជាមួយរូបសម្រស់ក្មេងជាងវ័យរបស់នាងរហូតជាប់រហ័សនាមជារាជនីសម្រស់ដែលគ្រប់គ្នាប្រាថ្នាចង់បាន។ ប៉ុន្តែបើក្រលេកមើលពីអ្នកម្តាយកូនមួយវ័យ ៥១ឆ្នាំ Ann Sirium វិញរឹតតែគួរឱ្យចំណាប់អារម្មណ៍ខ្លាំងជាមួយសម្រស់ដ៏ស្រស់ផូរផង់កម្រមាន។ ចង់ដឹងថា Ann Sirium ពូកែថែសម្រស់ និងដងខ្លួនប៉ុណ្ណា តោះទៅទស្សនារូបភាពទាំងអស់គ្នា៕






