×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Moyes ជឿថា​ក្រុមរបស់​គាត់​ត្រឡប់​មកវិញ​ហើយ ក្រោយឈ្នះ Anderlecht

លោក David Moyes អ្នកចាត់ការទូទៅរបស់ក្រុម West Ham United ជឿជាក់ថា ក្រុមរបស់លោកកំពុងបង្ហាញសញ្ញានៃការវិលទៅរកភាពល្អប្រសើរឡើងវិញ បន្ទាប់ពីទទួលបានជ័យជម្នះ 1-0 ក្នុងការប្រកួតនៃពានរង្វាន់ Europa Conference League នៅលើទឹកដីរបស់ក្រុម Anderlecht នៅប្រទេសបែលហ្ស៊ិក។

កីឡាករ Gianluca Scamacca ដែលប្ដូរចូលពីកៅអីបម្រុង បានរកគ្រាប់ជ័យជម្នះនៅនាទីទី 79 និងធ្វើឱ្យពួកគេស្ថិតក្នុងកំពូលពូល B ដោយឈ្នះទាំង 3 ប្រកួត។

ក្រុមរបស់លោក Moyes ដែលស្ទើរតែបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង 6 របស់ Premier League កាលពីរដូវកាលមុន បានទទួលជ័យជម្នះកាលពីថ្ងៃសៅរ៍លើក្រុម Wolves ។

អ្នកចាត់ការសញ្ជាតិស្កុតឡែន បាននិយាយនៅលើគេហទំព័រផ្លូវការរបស់ក្លិបថា៖ “យើងចង់ព្យាយាម និងបន្តទៅមុខទៀត ខ្ញុំគិតថាកីឡាករចាប់ផ្តើមបង្ហាញសញ្ញានៃការត្រលប់មករកទម្រង់លេងល្អវិញហើយ” ។

“យើងចាប់ផ្តើមពីមួយគ្រាប់ ឬពីរគ្រាប់។ ខ្ញុំគិតថា យើងគួរតែរកគ្រាប់បាល់បានច្រើនជាងនេះ ប៉ុន្តែ Clean Sheet និងជ័យជម្នះ គឺសំខាន់ជាង។”

West Ham បានឈ្នះ 2 ដង ស្មើ 1 ដង និង ចាញ់ 5 ដង នៅដើមរដូវកាល 2022-23 នៃក្របខណ្ឌ Premier League ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង