ថៃ៖ ព័ត៌មាននៃការស្លាប់របស់ក្មេងសាលាមត្តេយ្យនៅថៃ ៣៧នាក់ត្រូវបានបាញ់សម្លាប់ កំពុងផ្ទុះកក្រើកខ្លាំងនៅប្រទេសថៃដែលគ្រប់គ្នាកំពុងមានអារម្មណ៍ក្តុកក្តួលជាខ្លាំង។ សិស្សសាលាមតេយ្យអាយុ ៣ឆ្នាំចំនួន ៣៧នាក់រួមជាមួយនឹងអ្នកគ្រូម្នាក់កំពុងពពោះកូនក្នុងផ្ទៃ ៨ខែ ត្រូវបានខ្មាន់កាំភ្លើងដែលជាអតីតប៉ូលិសម្នាក់ចូលដល់ក្នុងសាលាពេលពួកគេកំពុងគេងសម្រាកថ្ងៃត្រង់ ដោយបាញ់រះគ្មានប្រណីដៃបន្សល់ទុកសាកសពជាច្រើនដែលជាសោកនាដកម្មរន្ធត់មួយប្រចាំឆ្នាំ២០២២។
យ៉ាងណាមិញ រឿងហេតុបានកើតឡើងភ្លាមៗពេក ធ្វើឱ្យអាណាព្យាបាលសិស្សបានត្រឹមយំបោកខ្លួនដោយត្រូវបាត់បង់កូនជាទីស្រលាញ់របស់ពួកគេ។ ក្នុងនោះក៏មានស្វាមីរបស់អ្នកគ្រូកំពុងពពោះ ៨ខែ បានចែករំលែកនៅលើបណ្តាញសង្គមហ្វេសប៊ុកភ្ជាប់ដោយរូបថត និងអេកូកូនក្នុងផ្ទៃផងនោះ ធ្វើឱ្យអ្នកនិយមលេងបណ្តាញសង្គមជាច្រើននាំគ្នារំជួលចិត្ត នឹកអាណិតលោកជាខ្លាំង។
ត្រឹមមួយប៉ប្រិចភ្នែក បុរសរូបនេះបានបាត់បង់ប្រពន្ធជាទីស្រលាញ់ និងកូនក្នុងផ្ទៃជិតគ្រប់ខែ ដែលអ្វីដែលលោកអាចធ្វើបានគឺត្រឹមសរសេររៀបរាប់នៅលើបណ្តាញសង្គមដង្ហើយហៅប្រពន្ធកូនឱ្យត្រលប់មកវិញយ៉ាងសង្វេគ។
គួរបញ្ជាក់ដែរថា បន្ទាប់ពីបានបាញ់សម្លាប់សិស្សសាលាមត្តេយ្យចំនួន ៣៧នាក់ និងអ្នកគ្រូម្នាក់ស្លាប់ហើយ ខ្មាន់កាំភ្លើងរូបនោះ បានត្រលប់ទៅផ្ទះបាញ់សម្លាប់ប្រពន្ធ និងកូនអាយុ ៣ឆ្នាំរបស់ខ្លួនស្លាប់ទៀត រួមជាមួយអ្នកជិតខាង២នាក់ទៀតដែលបានឃើញហេតុការណ៍ បន្ទាប់មកទើបបាញ់សម្លាប់ខ្លួនឯងតាមក្រោយ៕