×

Justin Bieber មិនស្ទាក់ស្ទើរ​ក្នុង​ការផ្តាច់ទំនាក់ទំនង​ជាមួយ Kanye West បន្ទាប់ពី​តារារ៉េប​រូបនេះ​វាយប្រហារ Hailey នៅលើ​បណ្តាញសង្គម

កម្សាន្ត៖ ពាក្យ “White Lives Matter” នៅក្នុងកម្មវិធីដើរម៉ូតនៅទីក្រុងប៉ារីសបានធ្វើឱ្យកើតមានបញ្ហារវាងអ្នកច្នៃម៉ូត Gabriella Karefa-Johnson និងតារាចម្រៀងរ៉េបល្បីឈ្មោះ Kanye West កើតទុក្ខមិនសុខចិត្តរហូតនាំឱ្យរាលដាលដល់តារាឯទៀតជាច្រើនដែលកំពុងមិនពេញចិត្តនឹងអាកប្បកិរិយារបស់ West ជាខ្លាំង។

យ៉ាងណាមិញ ជម្លោះមួយនេះបានរាលដាលដល់ប្រពន្ធជាទីស្រលាញ់របស់តារាចម្រៀង Justin Bieber ដោយគ្រាន់តែនាងសរសេរនៅលើ IG របស់នាងទៅកាន់ Gabriella Karefa-Johnson ថា “ការគោរពដ៏ជ្រាលជ្រៅពីខ្ញុំ អ្នកជាមនុស្សដែលពោរពេញដោយទឹកចិត្តប្រសើរ មានភាពប៉ិនប្រសប់ កំប្លុកកំប្លែង និងអស្ចារ្យបំផុត”។

ពាក្យទាំងនេះបានធ្វើឱ្យ Kanye West មានភាពក្តៅក្រហាយបើទោះជា Hailey មិនបានសំដៅពាក្យដៀមដាមអ្វីសោះទៅឈ្មោះរបស់លោកក៏ដោយ រហូតធ្វើឱ្យតារាចម្រៀងរ៉េបរូបនេះកើតទុក្ខមិនសុខចិត្តហ៊ានប្រើពាក្យចោទប្រកាន់ Hailey ថាបានកែសម្ជស្សលើកខ្ទង់ច្រមុះ និងចែករំលែកនៅលើ IG របស់ខ្លួនទាក់ទងនឹងព័ត៌មានកាលពីឆ្នាំ ២០១៦ កន្លងទៅដែល Hailey បានទាក់ទងជាមួយ Drake ភ្ជាប់ជាមួយសារទៅដល់ Justin ថា “មើលប្រពន្ធរបស់ខ្លួនឯងផងមុនពេលខ្ញុំខឹង អ្នកនៅចង់រាប់អានខ្ញុំជាមិត្ត ត្រូវទេ” ?

បញ្ហាចម្រូងចម្រាសទាំងនេះបានធ្វើឱ្យ Justin យល់ថា West កំពុងហួសព្រំដែនហើយ ទោះបីជាមនុស្សរាប់អានគ្នាក៏ពិតមែន ប៉ុន្តែក្នុងបញ្ហាមួយនេះ Hailey មិនបានចុចចំឈ្មោះរបស់ West ឡើយ ដូចនេះស្ថិតក្នុងកាលៈទេសៈបែបនេះធ្វើឱ្យ Justin ត្រូវចេញមុខការពារ Hailey ដោយសុខចិត្តកាត់ចោលមិត្តភាពជាមួយ West ដែលបានវាយប្រហារប្រពន្ធរបស់ខ្លួននៅលើបណ្តាញសង្គមបែបនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង