×

សប្ដាហ៍នេះ ក្រុមការងារ “Anchor សំណើចតាមភូមិ” បានចុះ​ទៅជួបផ្ទាល់​ជាមួយ​បងប្អូន​នៅស្រុកក្រគរ ខេត្តពោធិ៍សាត់

ជួបជាមួយនឹងក្រុមតារាកំប្លែងរបស់ស៊ីប៊ីអេស ពិធីករ ពិធីការិនី រួមទាំងការលេងល្បែងកម្សាន្តនៅទីតាំងផ្ទាល់ដើម្បីឈ្នះរង្វាន់ជាច្រើនពីកម្មវិធី “Anchor សំណើចតាមភូមិ” ដែលនៅសប្ដាហ៍នេះ ក្រុមការងាររបស់យើង នឹងចុះទៅដល់ភូមិកណ្ដាល ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅក្នុងបរិវេណ បុរីសុភមង្គល។

មិនខុសពីសព្វដងទេ កម្មវិធី “Anchor សំណើចតាមភូមិ” បានពាំនាំនូវភាពសប្បាយរីករាយ សំណើចក្អាកក្អាយ និងការប្រគំតន្ត្រីដ៏ពីរោះរណ្ដំ ដើម្បីបម្រើចំណីចក្ខុរបស់បងប្អូនប្រជាពលរដ្ឋ ដែលស្ថិតនៅទីតាំងផ្ទាល់ ហើយទិដ្ឋភាពដ៏អស្ចារ្យទាំងនេះ ក៏នឹងត្រូវបានចាក់ផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ CTN ផងដែរ។

ទោះបីជាបងប្អូនទស្សនិកជន មិនបានចូលរួមលេងល្បែងកម្សាន្តផ្ទាល់ និងទទួលយកនូវភាពសប្បាយរីករាយទាំងនេះដោយផ្ទាល់ក៏ដោយ ក៏បងប្អូនអាចទស្សនាកម្មវិធី “Anchor សំណើចតាមភូមិ” បានដែលនឹងមានចាក់ផ្សាយនៅរៀងរាលថ្ងៃសៅរ៍ ចាប់ពីម៉ោង ៩ យប់នៅលើកញ្ចក់ទូរទស្សន៍ និងផេកផ្លូវការរបស់ CTN តែមួយគត់។

កម្មវិធីនេះ នាំមកជូនផ្តាច់មុខដោយ ស្រាបៀរ អាន់ឆ័រ។ ស្រាបៀរ អាន់ឆ័រ មានរសជាតិស្រាលស្រទន់ ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៣៣ ក្នុងប្រទេសសិង្ហបុរី ហើយស្រាបៀរ អាន់ឆ័រ គឺជាស្រាបៀរដែលទទួលបានពានរង្វាន់គុណភាពផលិតល្អឥតខ្ចោះរួមជាមួយនឹងបទពិសោធន៍ជាង៨៩ឆ្នាំ។ ស្រាបៀរ អាន់ឆ័រ ផលិតឡើងសម្រាប់ពេលវេលាជួបជុំរីករាយ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង