×

ធ្វើស៊ីផ្លូវចិត្តណាស់! Joonior មកធ្វើជា​លុតជង្គង់​ស្មានតែសុំ Noona រៀបការ ដឹងអី​ប្រែទៅជា​ចងខ្សែស្បែក​ជើងទៅវិញ

ថៃ៖ Noona និង Joonior ក៏ត្រូវបានចាត់ទុកជាគូស្នេហ៍ផ្អែមល្ហែមមួយក្នុងរង្វង់សិល្បៈដែលអ្នកគាំទ្រជាច្រើនកំពុងរង់ចាំមើលថា ពេលណាទើប Joonior សុំ Noona រៀបការខណៈគូស្នេហ៍តារាឯទៀតបានសាងគ្រួសារនឹងគ្នាបណ្តើរៗទៅហើយ។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ Joonior បានធ្វើឱ្យ Noona រំភើបស្ទើរហោះបន្ទាប់ពីលោកបានលុតជង្គង់នៅពីមុខនាង ជាហេតុធ្វើឱ្យ Noona បង្ហាញអារម្មណ៍សប្បាយរីករាយនឹកគិតថា Joonior នឹងសុំនាងរៀបការជាផ្លូវការហើយ ប៉ុន្តែចុងបញ្ចប់ទង្វើមួយនេះបានប្រែពីការសុំរៀបការទៅជាចងខ្សែស្បែកជើងឱ្យនាងទៅវិញ។

បន្ទាប់ពីធ្វើស៊ីផ្លូវអារម្មណ៍របស់ Noona មិនអស់ចិត្ត Jonnior ថែមទាំងចែករំលែកនៅលើគណនី IG របស់លោកជាមួយ Caption បែបនេះថា “ទីបំផុតថ្ងៃនេះបានមកដល់ហើយ ជាថ្ងៃដែលខ្ញុំចង់ចងខ្សែស្បែកជើងឱ្យ Noona នៅនឹងមុខកាមេរ៉ា”។

គួរបញ្ជាក់ថា បើក្រលេកមើលទឹកមុខរបស់ Noona វិញបានប្រែក្លាយពីអារម្មន៍រំភើបទៅជាហួសចិត្តដែលត្រូវមិត្តប្រុសលលេងជាមួយខ្លួនបែបនេះ។ ទោះជាយ៉ាងណា សកម្មភាពរបស់ Noona មើលទៅពិតជាគួរឱ្យខ្នាញ់ដោយបានលើកដៃជាសញ្ញាបញ្ជាក់សួររកចិញ្ចៀនទៅកាន់ Joonior ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង