ភ្នំពេញ៖ យោងតាមគណនីបណ្តាញសង្គមរបស់កំពូលអ្នកដឹកនាំរឿងលោក ហ្វៃ សំអាង បានបង្ហើបតួអង្គមួយចំនួនសុទ្ធសឹងតែជាកំពូលបវរកញ្ញាចក្រវាលដែលនឹងចូលរួមសម្តែងក្នុងភាពយន្តបុរាណខ្មែរ “អប្សរាមហាអង្គរ” កញ្ញា សុតធីតា ប៉ូគីមថេង សម្តែងជាតួអង្គព្រះជាយាទី១ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី សម្តែងជាតួអង្គ២ នាង ឆោម ឆវី និងនាង ឆោម ឆផ្កា កញ្ញា សេង រដ្ឋា សម្តែងជាតួអង្គ២ដូចគ្នាដែលមានព្រះនាម ព្រះធីតា វរនន្ទ អម្ពរពេជ្រ និងព្រះធីតា វរនន្ទ អម្ពរមាស។
ក្នុងនោះក៏នៅមានបវរកញ្ញាមួយរូបទៀតគឹកញ្ញា រឿន ណាត នឹងចូលរួមសម្តែងជាតួអង្គកំពូលអង្គក្សត្រិយនៅសម័យដ៏រុងរឿងនៃចក្រភពខ្មែរដែលលោក ហ្វៃ សំអាងបានបញ្ជាក់ឱ្យដឹងថា កញ្ញា រឿន ណាត ពិតជាស័ក្តិសមសម្តែងជាតួអង្គមួយនេះជាខ្លាំង។ យ៉ាងណាមិញ គ្រាន់តែបង្ហាញតួអង្គដែលជាកំពូលបវរកញ្ញាឯកចក្រវាលទាំង៤នេះភ្លាម ធ្វើឱ្យមហាជនជាច្រើនអន្ទះសារចង់ទស្សនាភាពយន្តដែលបង្កប់ទៅដោយអត្ថន័យយ៉ាងជ្រាលជ្រៅមួយនេះជាខ្លាំងផងដែរ៕