×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

កីឡដ្ឋាន អាល់ចានូប (Al Janoub) នឹង​ត្រូវរុះរើ ក្រោយ​ចប់ FIFA World Cup 2022

ការរចនារបស់កីឡដ្ឋាន អាល់ចានូប (Al Janoub) ត្រូវបានរចនាទៅតាមរាងរបស់ទូក dhow របស់ប្រជាជនកាតា ដែលប្រើប្រាស់នៅក្នុងទីក្រុងអាល់វ៉ាក្រា (Al Wakrah) ។

វាមានបំពាក់ម៉ាស៊ីនត្រជាក់ប្រកបដោយភាពច្នៃប្រឌិត និងដំបូលដែលអាចបិទបើកបាន។ កីឡដ្ឋាននេះ ត្រូវបានរចនាឡើងដោយ AECOM និង Zaha Hadid Architects ។

ឧទ្យានអាល់ចានូប ក្នុងបរិវេណនោះ បានបើកដំណើរការកាលពីខែកុម្ភៈ ឆ្នាំ 2020។ វាមានកន្លែងជិះកង់ និងផ្លូវរត់ កន្លែងលេងរបស់កុមារ និងសួនរុក្ខជាតិបៃតងផ្សេងទៀត។ គេ នឹងបង្កើតផ្សារ និងកន្លែងសហគមន៍ រួមទាំងវិហារឥស្លាម និងសាលារៀនផងដែរ នៅថ្ងៃអនាគត។

កីឡដ្ឋាននេះ ត្រូវបានបើកសម្ពោធនៅថ្ងៃទី 16 ខែឧសភា ឆ្នាំ 2019 នៅពេលដែលវាធ្វើជាម្ចាស់ផ្ទះការប្រកួតវគ្គផ្តាច់ព្រ័ត្រ Amir Cup ឆ្នាំ 2019 ។ គេមានបណ្តាញផ្លូវល្បឿនលឿន និងផ្លូវថ្នល់ថ្មី ដែលផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ និងអ្នកទស្សនាពីទីក្រុងអាល់វ៉ាក្រា (Al Wakrah) និងរដ្ឋធានីដូហា (Doha) ទៅកាន់កីឡដ្ឋានអាល់ចានូប។

ក្រុមហ៊ុនមួយចំនួនបានចូលរួមក្នុងការសាងសង់កីឡដ្ឋាននេះ ជាមួយនឹងក្រុមហ៊ុន MIDMAC និង PORR Qatar បានផលិតកៅអីសម្រាប់កីឡដ្ឋាន និង SOLB26 ផលិតដែកសម្រាប់កីឡដ្ឋាន។ ជាង 50% នៃការវិនិយោគ បានជួយដល់សេដ្ឋកិច្ចកាតា។

កីឡដ្ឋាននេះ នឹងត្រូវរុះរើផ្នែកជាន់លើពី 40,000 កៅអី មកសល់ត្រឹមតែ 20,000 កៅអី បន្ទាប់ពីការប្រកួត FIFA World Cup 2022 ត្រូវបានបរិច្ចាគទៅគម្រោងអភិវឌ្ឍន៍បាល់ទាត់នៅបរទេស។

ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ឆាប់ៗខាងមុខនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង