×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

កុងត្រារបស់ Haaland ជាមួយ City មិនអាច​ឱ្យ​គេផ្ទេរ​ទៅក្លិបផ្សេង​នៅ EPL ទេ

របាយការណ៍បានអះអាងថា Erling Haaland មានលក្ខខណ្ឌទិញផ្ដាច់ 175 លានផោនដែលអនុវត្តតែចំពោះក្លិបដែលមិនស្ថិតក្នុងក្របខណ្ឌ Premier League ប៉ុណ្ណោះ។

កំពូលតារាឆ្នើមរបស់ក្រុម Manchester City ដែលបានផ្ទេរពីក្លិប Borussia Dortmund ក្នុងតម្លៃ 51 លានផោន រកបាន 865,000 ផោនក្នុងមួយសប្តាហ៍នៅកីឡដ្ឋាន Etihad ។

សារព័ត៌មាន Athletic ថ្មីៗនេះ បានរាយការណ៍ថា កិច្ចសន្យារយៈពេល 5 ឆ្នាំរបស់គេ មានលក្ខខណ្ឌពិសេសមួយ ដែលមិនអនុញ្ញាតឱ្យកីឡាករន័រវែស ធ្វើការផ្ទេរទៅកាន់គូប្រជែងនានាក្នុងក្របខណ្ឌ Premier League ឡើយ។

លក្ខខណ្ឌទិញផ្ដាច់ 175 លានផោនរបស់ Haaland សម្រាប់ក្លិបនៅក្រៅ EPL មានសុពលភាពចាប់ផ្តើមនៅក្នុងទីផ្សារដោះដូរកីឡាករដើមរដូវកាល 2024-25។ កុងត្រារបស់ Haaland នឹងផុតសុពលភាព នៅចុងបញ្ចប់នៃរដូវកាល 2026-27 ។

Haaland ដែលស៊ុតបាន 20 គ្រាប់ក្នុង 13 ប្រកួតសម្រាប់ Man City នៅរដូវកាលនេះ នឹងមានអាយុ 27 ឆ្នាំនៅពេលផុតកុងត្រា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង