×

ហេតុតែ​មានមុខមាត់​ស្រដៀង​ទៅនឹង​តារាល្បី ធ្វើឱ្យ​បុគ្គល​ទាំងនេះ​អាច​រកប្រាក់ចំណូល​បាន​យ៉ាងងាយ

ចិន៖ ដោយសារតែមានមុខមាត់ស្រដៀងទៅនឹងតារាល្បីឈ្មោះប្រចាំប្រទេស ធ្វើឱ្យបុគ្គល ៤រូបអាចរកប្រាក់ចំណូលពីការសម្តែងបានជាច្រើន ក្នុងនោះមានដូចជា៖

១. Hai Hua៖ បុគ្គលរូបនេះត្រូវបានមហាជននាំគ្នាច្រលំជាមួយនឹងតារាចម្រៀង Andy Lau ជារឿយៗដែលចំនុចនៃភាពស្រដៀងគ្នានេះហើយបានធ្វើឱ្យ Hai Hua អាចរកប្រាក់ចំណូលបានរាប់លានយាន់ក្នុងមួយកម្មវិធី។ តាមរយៈពាក្យចចាមអារ៉ាមបាននាំគ្នានិយាយថា Hai Hua មិនត្រឹមតែមានក្រុមសមាជិកក្រុមផ្ទាល់ខ្លួនប៉ុណ្ណោះទេ តែលោកថែមទាំងមានអង្គរក្សការពារឆ្វេងស្តាំទៀតផង។

២. Huang Ning៖ ចំណែកឯ Huang Ning ឯណេះវិញល្បីថាមានមុខមាត់ស្រដៀងទៅនឹង Nicholas Tse ដែលលោកអាចរកប្រាក់ចំណូលបានពីការចម្រៀងក្នុងមួយបទ ១០០ពាន់យាន់ក្នុងមួយកម្មវិធី។

៣. Fan Yi Xian៖ ដោយសារតែមានមុខស្រដៀងនឹង JJ Lin ខ្លាំងពេក និងបានចូលរួមសម្តែងក្នុងកម្មវិធីជាច្រើនផងនោះ Fan Yi Xian ត្រូវបានគ្រប់គ្នាដាក់រហស្សនាមឱ្យថា JJ Lin តូចដែលលោកអាចរកប្រាក់ចំណូលបានក៏មិនតិចដែរជាមួយនឹងប្រជាប្រិយភាពរបស់លោក។

៤. Li Dan៖ សម្រាប់ស្រីស្អាត Li Dan នេះវិញ ល្បីមានមុខមាត់ស្រដៀងនឹងកំពូលតារាសម្តែងលំដាប់ជួរមុខ Yang Mi ជាហេតុធ្វើឱ្យនាងអាចរកប្រាក់ចំណូលពីការ Live លក់ផលិតផលបានយ៉ាងងាយ។

៥. Zhou Zhan Ci៖ Jay Chou តូចរូបនេះវិញមិនត្រឹមតែល្បីថាមានមុខមាត់ស្រដៀងនឹងតារាចម្រៀង Jay Chou ប៉ុណ្ណោះទេ តែលោកក៏មានទេពកោសល្យក្នុងវិស័យចម្រៀងផងដែរ ដែលលោកក៏ធ្លាប់បានចេញបទចម្រៀងផ្ទាល់ខ្លួនផងដែរ។

៦. Little Ruby Lin៖ ស្រីស្អាតរូបនេះត្រូវបានគ្រប់គ្នាចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីនាងបានតុបតែងខ្លួនជាព្រះនាង ចឺវៃ សម្តែងដោយ Ruby Lin ដែលមើលទៅហាក់បីដូចកូនភ្លោះដែលចំនុចពិសេសមួយនេះធ្វើឱ្យនាងទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង