×

ពិតជាផ្គើនណាស់! អ្នកដែល​លួច​រូបថត​ឯកជន​របស់ Jennie យកទៅ​ចែកចាយ​បាន​បញ្ជាក់ច្បាស់ៗ​ថា​មិនឃើញ​ប៉ូលិស​ចុះអន្តរាគមន៍​ឡើយ

កូរ៉េខាងត្បូង៖ រូបភាពរបស់ Jennie និង V ត្រូវបានចែករំលែកឡើងមួយចំនួនកាលពីមួយរយៈពេលមុនតាមរយៈគណនី Twitter និង Telegram មួយមានឈ្មោះ Gurumi Haribo។ សកម្មភាពមួយនេះធ្វើឱ្យមានការរំខានជាខ្លាំងរហូតផលិតកម្ម YG បានប្រកាសកាលពីដើមខែតុលា នឹងដាក់ពាក្យប្តឹងជនដែលចែករំលែករូបភាពឯកជនរបស់ Jennie ទោះជាយ៉ាងណាខាងផលិតកម្មមិនបានបញ្ជាក់ពីទំនាក់ទំនងរវាង Jennie និង V ឡើយ។

បន្ទាប់ពីខាងផលិតកម្មបានប្រកាសព័ត៌មានមួយនេះហើយ មកដល់ថ្ងៃទី១១ ខែតុលា ម្សិលមិញនេះ គណនីដែលបានលួចរូបថតឯកជនរបស់ Jennie យកទៅចែកចាយនោះបានបញ្ជាក់នៅក្នុងតេឡេក្រាមថា រូបលោកមិនត្រូវបានចាប់ខ្លួន ឬ ជាប់ឃុំឃាំងឡើយ ហើយក៏គ្មានការទាក់ទងពីខាងប៉ូលិសដែរ។ នេះជាទង្វើដែល Hacker រូបនោះចង់បញ្ជាក់ឱ្យដឹងថា ពេលនេះរូបគេមានសេរីភាព និងសុវត្ថិភាពធម្មតា មិនមានអ្វីមករំខានលោកក្នុងការលួចយករូបភាពរបស់ Jennie ទៅចែកចាយឡើយ។

គួរបញ្ជាក់ដែរថា រូបភាពរបស់ Jennie និង V ដែលបានទៅកម្សាន្តនៅកោះ Jeju និងរូបភាពដែលអ្នកទាំង២ទៅសហរដ្ឋអាមេរិកជាមួយគ្នាត្រូវបានចែករំលែកឡើងលើបណ្តាញ Twitter ជាហេតុនាំឱ្យគ្រប់គ្នាមានចម្ងល់លើទំនាក់ទំនងរបស់តារាប្រុសស្រីល្បីឈ្មោះទាំង២ ដែលកំពុងមានទំនាក់ទំនងស្នេហានឹងគ្នាស្ងាត់ៗ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង