×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

មកដឹងពី​ចំនួនទឹកប្រាក់រង្វាន់​ដែលក្រុមនីមួយៗ​អាចទទួលបាន​នៅ FIFA World Cup 2022

FIFA World Cup គឺពិតជាព្រឹត្តិការណ៍កីឡាដ៏ធំបំផុតនៅលើភពផែនដី។ ក្រុមជម្រើសជាតិមកពីគ្រប់ទ្វីបបានឆ្លងកាត់ការប្រកួតវគ្គជម្រុះជាបន្តបន្ទាប់ ដើម្បី ទទួលបានសិទ្ធិចូលរួមក្នុងព្រឹត្តិការណ៍បួនឆ្នាំម្ដងនេះ។

ការប្រកួត FIFA World Cup 2018 បានទាក់ទាញអ្នកទស្សនាទូទាំងពិភពលោកសរុប ចំនួនជិត 3.6 ពាន់លាននាក់ ដែលស្មើនឹងពាក់កណ្តាលនៃចំនួនប្រជាជនលើផែនដី។ យោងតាម FIFA ការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាង បារាំង និង ក្រូអាត បានទាក់ទាញទស្សនិកជនទូទាំងពិភពលោក សរុបចំនួន 1.12 ពាន់លាននាក់។

នៅឆ្នាំនេះ ក្រុមចំនួន 32 នឹងធ្វើការប្រកួតម្តងទៀតនៅប្រទេសកាតា ដែលបានធ្វើជាម្ចាស់ផ្ទះជាលើកដំបូង នៅតំបន់មជ្ឈិមបូព៌ា។

ក្រុមកាតា នឹងចាប់ផ្តើមការប្រកួតនៅកីឡដ្ឋាន Al Bayt នៅថ្ងៃទី 20 ខែវិច្ឆិកា ទល់នឹង អេក្វាឌ័រ ហើយការប្រកួតវគ្គផ្តាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃទី 18 ខែធ្នូ។

FIFA បានទម្លាក់ប្រាក់រង្វាន់សរុបចំនួន 440 លានដុល្លារសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2022។ ការបែងចែកមានដូចខាងក្រោម៖

ក្រុមជើងឯក៖ 42 លានដុល្លារ

ក្រុមជើងឯករង៖ 30 លានដុល្លារ

ចំណាត់ថ្នាក់លេខ 3 ៖ 27 លានដុល្លារ

ចំណាត់ថ្នាក់លេខ 4 ៖ 25 លានដុល្លារ

ចំណាត់ថ្នាក់លេខ 5 ដល់ 8 ៖ សរុប 68 លានដុល្លារ (17 លានដុល្លារក្នុងមួយក្រុម)

ចំណាត់ថ្នាក់លេខ 9 ដល់ 16 ៖ សរុប 104 លានដុល្លារ ( 13 លានដុល្លារក្នុងមួយក្រុម)

ចំណាត់ថ្នាក់លេខ 17 ដល់ 32៖ 144 លានដុល្លារ ( 9 លានដុល្លារក្នុងមួយក្រុម)។

ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ឆាប់ៗខាងមុខនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង