×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

រយៈពេល​ដែល Reece James ត្រូវ​សម្រាក​ព្យាបាល​របួស​ជង្គង់​ត្រូវបាន​បង្ហាញ

Chelsea ត្រូវបានរាយការណ៍ថា របួសជង្គង់របស់គេ ដែលបានកើតឡើងពេលប៉ះ AC Milan មិនធ្ងន់ធ្ងរទេ។

James ត្រូវបានបង្ខំឱ្យចាកចេញពីទីលាននៅក្នុងវគ្គទីពីរនៃការទទួលជ័យជម្នះ 2-0 ក្នុងពានរង្វាន់ Champions League នៅក្នុងប្រទេសអ៊ីតាលី ប៉ុន្តែការពិនិត្យបឋម បានបង្ហាញថា របួសរបស់ James មិនធ្ងន់ធ្ងរនោះទេ។ ខ្សែការពារស្តាំរបស់ Chelsea ត្រូវឆ្លងកាត់ការស្កេនបន្ថែមទៀត ប៉ុន្តែសាមីខ្លួន មានសុទិដ្ឋិនិយមថាខ្លួននឹងត្រលប់មកវិញយ៉ាងឆាប់រហ័ស។

James ទំនងជាអនុវត្តក្នុងការប្រកួតក្រៅដី ជាមួយ Aston Villa នៅ ថ្ងៃ អាទិត្យ ប៉ុន្តែគេរំពឹងថានឹងត្រលប់មកវិញនៅសប្តាហ៍ក្រោយ ក្នុងពេលប៉ះ Brentford ឬ Manchester United ។

Graham Potter អ្នកចាត់ការក្រុមតោខៀវ នឹងធ្វើបច្ចុប្បន្នភាពអំពីរបួសរបស់ James នៅក្នុងសន្និសីទសារព័ត៌មានរបស់គាត់នៅថ្ងៃសុក្រ។

នេះក៏ជាដំណឹងល្អសម្រាប់អ្នកចាត់ការក្រុមជម្រើសជាតិអង់គ្លេស Gareth Southgate ដែលកំពុងមានកីឡាកររបួសជាច្រើន មុនការប្រកួត World Cup ។

Kyle Walker និង Trent Alexander-Arnold សុទ្ធតែរបួសនៅពេលលេងឱ្យក្លិបរៀងៗខ្លួន។ Walker បានទទួលការវះកាត់ក្រលៀន ខណៈ Alexander-Arnold ប្រឈមមុខនឹងការសម្រាករយៈពេលពីរទៅបីសប្តាហ៍ជាមួយនឹងរបួសកជើង។

សូមរំឭកថា James បានចាប់ផ្តើមការប្រកួតចុងក្រោយរបស់អង់គ្លេស ដែលស្មើ 3-3 ជាមួយអាល្លឺម៉ង់នៅ Wembley ក្នុងកម្មវិធីប្រកួត Nations League កាលពីខែមុន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង