×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ត្រឹមបាល់ 1 គ្រាប់ជួយ​ឱ្យ​ក្រុមទាំងពីរ​របស់ EPL ខិតជិត​ការឈានទៅ​វគ្គចាញ់ធ្លាក់ UEL

ក្រុម Arsenal និង Manchester United មិនត្រូវការគ្រាប់បាល់ច្រើនឡើយ ដើម្បីយកឈ្នះលើគូប្រកួតរបស់ពួកគេ កាលពីយប់មិញ បន្ទាប់ពីក្រុមកាំភ្លើងធំ បានយកឈ្នះក្រុមម្ចាស់ផ្ទះនៅប្រទេសន័រវែស ខណៈក្រុមបិសាចក្រហម បានទទួលជ័យជម្នះលើក្រុមដែលមកពីប្រទេសសាយប្រឹស ដោយលទ្ធផល 1-0 ដូចគ្នា។

Arsenal បានបោះជំហានទៅរកវគ្គចាញ់ធ្លាក់នៃពានរង្វាន់ Europa League ជាមួយនឹងជ័យជម្នះលើក្រុម Bodo/Glimt ។ គ្រាប់បាល់តែមួយគត់របស់ Bukayo Saka នៅពាក់កណ្ដាលវគ្គទីមួយ បានធានា 3 ពិន្ទុសម្រាប់ក្រុមរបស់លោក Mikel Arteta ។

ជ័យជម្នះនេះបានធ្វើឱ្យ Arsenal ដាច់ 5 ពិន្ទុលើក្រុមចំណាត់ថ្នាក់លេខ 3, Bodo/Glimt ប៉ុន្តែ Arsenal នៅសល់មួយប្រកួតក្នុងដៃ ដោយសារការប្រកួតទល់នឹង PSV Eindhoven ត្រូវបានលើកពេល។ ការប្រកួតជាមួយ PSV នឹងប្រព្រឹត្តទៅ នៅសប្តាហ៍ក្រោយ ដែលការឈ្នះរបស់ Arsenal នឹងធានា សម្រាប់ការឡើងទៅកាន់វគ្គចាញ់ធ្លាក់ ។

ដោយឡែក ក្នុងការប្រកួតមួយទៀត ក្រុមម្ចាស់ផ្ទះ Man Utd ត្រូវការពេលវេលារហូតដល់ 93 នាទី ទើបអាចស៊ុតឆ្លងផុតដៃអ្នកចាំទី Francis Uzoho របស់ក្រុម Omonia Nicosia បន្ទាប់ពីអ្នកចាំទីនីហ្សេរីយ៉ារូបនេះ បានជួយសង្គ្រោះបាល់ចំគោលដៅរបស់ក្រុមបិសាចក្រហមចំនួន 11 ដងដ៏មិនគួរឱ្យជឿ។

ទោះជាយ៉ាងណា ការទាត់របស់ Scott McTominay នៅក្នុងម៉ោងបន្ថែមវគ្គទីពីរ បានផ្ដល់ការខកចិត្តសម្រាប់ក្រុមភ្ញៀវដែលបានធ្វើដំណើរមកពីប្រទេសសាយប្រឹស បន្ទាប់ពីពួកគេបានព្យាយាមការពារបានយ៉ាងល្អ ស្របពេលដែលម្ចាស់ផ្ទះ បានគ្រប់គ្រងលើទីលានស្ទើរទាំងស្រុង ជាមួយនឹងការគ្រប់គ្រងបាល់ 78 % និងស៊ុត 34 ជើង ចំគោលដៅ 13 ជើង សម្រេចបានតែ 1 គ្រាប់។

Man Utd ត្រូវការតែ 1 ពិន្ទុទៀត ដើម្បីធានាការឡើងទៅវគ្គបន្ទាប់ ដោយប្រកួតក្រោយត្រូវជួបជាមួយ Sheriff Tiraspol ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង