×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ជ័យជម្នះ​របស់ Liverpool លើ City ជួយឱ្យ Arsenal ដាច់ 4 ពិន្ទុ​នៅលើ​កំពូល​តារាង

Liverpool បានបញ្ចប់ភាពមិនស្គាល់ពាក្យថាចាញ់របស់ក្រុម Manchester City នៅកីឡដ្ឋាន Anfield ដែលបានជួយឱ្យ Arsenal ដែលបានយកឈ្នះ Leeds United កាន់តែឃ្លាតឆ្ងាយពីគេនៅលើកំពូលតារាងក្របខណ្ឌ Premier League ។

ទីបំផុត Liverpool បានរកឃើញទម្រង់ដ៏ល្អរបស់ពួកគេ ដើម្បីយកឈ្នះក្រុមម្ចាស់ជើងឯករដូវកាលមុន ស្របពេលដែល Haaland ត្រូវបានបិទមិនឱ្យមានគ្រាប់បាល់ក្នុងការប្រកួតនេះ។

អ្នកចាំទី Alisson បានបញ្ជូនបាល់ឱ្យ Mohamed Salah ខណៈ Joao Cancelo របស់ City បានភ្លាត់ស្នៀតក្នុងការបិទកីឡាករអេហ្ស៊ីប បណ្ដាលគេរត់ដាច់តែឯង ដែលស៊ុតបញ្ចូលទី ផុតដៃអ្នកចាំទី Ederson ពេលនៅសល់ 14 នាទីចុងក្រោយនៃការប្រកួត។

មុននេះ អ្នកចាត់ការទូទៅរបស់ Man City លោក Pep Guardiola មានការខឹងយ៉ាងខ្លាំងដែលគ្រាប់បាល់របស់ Phil Foden ត្រូវបានបដិសេធ ដោយ VAR សម្រាប់កំហុសរបស់ Haaland ទៅលើ Fabinho ។

លោក Jurgen Klopp អ្នកចាត់ការទូទៅ Liverpool ត្រូវបានអាជ្ញាកណ្តាល លោក Anthony Taylor បណ្តេញចេញសម្រាប់ការតវ៉ារបស់គាត់។ ជ័យជម្នះ 1-0 របស់ Liverpool បានរួមចំណែកក្នុងការជួយឱ្យ Arsenal ដែលបានយកឈ្នះ Leeds 1-0 ដោយគ្រាប់បាល់របស់ Saka នៅនាទីទី 35 នោះ បានមានគម្លាត 4 ពិន្ទុពី Man City ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង