×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Liverpool ជួបបញ្ហា​របួស​ម្នាក់ទៀត នៅ​តំបន់​ខ្សែប្រយុទ្ធ

ខ្សែប្រយុទ្ធ Diogo Jota នឹងខកខានការប្រកួតក្រោយរបស់ Liverpool បន្ទាប់ពីគេត្រូវបានបង្ខំឱ្យចាកចេញពីការប្រកួត កាលពីថ្ងៃអាទិត្យ នៅកីឡដ្ឋាន Anfield ចំពេលមានការភ័យខ្លាចថារបួសរបស់គេ អាចធ្វើឱ្យអវត្តមានយូរ។

លោក Jurgen Klopp អ្នកចាត់ការទូទៅក្រុមហង្សក្រហម បានបញ្ជាក់ថា ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់នឹងអវត្តមានសម្រាប់ការប្រកួតជាមួយក្រុម West Ham United ។ Jota ត្រូវបានសែងចេញក្នុងម៉ោងបន្ថែម ក្នុងការប្រកួតដែលបានឈ្នះ Manchester City ហើយ ក្លិប Liverpool កំពុងរង់ចាំការវិនិច្ឆ័យរបស់គ្រូពេទ្យ។

ខ្សែប្រយុទ្ធរបស់ហង្សក្រហម ទើបតែចាប់ផ្តើមពីរដងប៉ុណ្ណោះ បន្ទាប់ពីត្រលប់មកពីរបួស។ របួសរបស់គេ នឹងធ្វើឱ្យ Klopp មានជម្រើសកាន់តែតិច សម្រាប់តំបន់ប្រយុទ្ធ ដែលបានបាត់បង់ខ្សែប្រយុទ្ធ Luis Diaz ម្នាក់រួចទៅហើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង