×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

គ្រូ Man Utd សង្ឃឹមថា Eriksen នឹងជា​ទាន់ពេលប៉ះ Spurs

លោក Erik ten Hag អ្នកចាត់ការទូទៅក្រុម Manchester United រំពឹងថា Christian Eriksen នឹងមានវត្តមាន ដើម្បីជួបក្រុម Tottenham Hotspur នៅថ្ងៃព្រហស្បតិ៍ ហើយទទួលស្គាល់ថា ក្រុមរបស់គាត់ ខ្វះអ្នកចែកបាល់នៅកណ្ដាល ដែលក្នុងការប្រកួតដែលបានស្មើ 0-0 ជាមួយ Newcastle United ។

Eriksen ដែលជាតួអង្គសំខាន់ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មីចាប់តាំងពីផ្លាស់ទៅ Old Trafford បានអវត្តមានក្នុងការប្រកួតនេះ ដោយសារតែមានជំងឺ។

Marcus Rashford ក៏មានជំងឺផងដែរ ក្នុងការប្រកួតជាមួយ Newcastle ប៉ុន្តែលេងបានប្រហែលកន្លះម៉ោង ហើយស្ទើរតែរកគ្រាប់បាល់បាន។ ទោះជាយ៉ាងណា លោក Ten Hag សង្ឃឹមថា Eriksen នឹងអាចចូលរួមចំណែក នៅពេលប៉ះ Spurs ដែលធ្លាប់ចាញ់តែម្តងគត់ក្នុងរដូវកាលនេះ។

លោក Ten Hag បានប្រាប់ថា៖ “ខ្ញុំមិនអាចប្រាប់បានទេ (ថាតើគេនឹងអាចលេងបានពេលប៉ះ Spurs ឬអត់នោះ ទេ)។”

“នៅក្នុងក្រុម គេពិតជារួមចំណែកដល់ពួកយើងជាច្រើន។ ខ្ញុំមិនដឹងទេថា តើគេ នឹងលេងបាន ឬអត់នោះទេ ប៉ុន្តែខ្ញុំសង្ឃឹមថា គេនឹងអាចលេងបាន។”

Eriksen ដែលបានលេងស្ទើរគ្រប់ការប្រកួត Premier League របស់ Man Utd ជាអតីតកីឡាករ Spurs ដែលបានចំណាយពេល 6 ឆ្នាំកន្លះ នៅទីនោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង