×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

ស្រីស្អាតរូបនេះហើយដែល ដាដាវ ប្រកាសឱ្យចូលខ្លួនសងសំណងការបំផ្លាញសម្ភារក្នុងខុនដូជួលរបស់នាងក្នុងទឹកប្រាក់ ២០៦០ដុល្លារអាមេរិក

ភ្នំពេញ៖ Influencer ដ៏មានប្រជាប្រិយភាព ដាដាវ មួយរយៈមុនបានប្រកាសដាក់ជួលខុនដូរបស់នាងបន្ទាប់ពីដំឡើងគ្រឿងសង្ហារិមដែលនាង និងគូដណ្តឹងបានចំណាយពេលវេលាសម្រិតសម្រាំងរៀបចំយ៉ាងយកចិត្តទុកដាក់ ប៉ុន្តែចុងក្រោយបែរប៉ះចំអ្នកជួលដែលមិនជួយថែរក្សា និងបំផ្លាញគ្រឿងសង្ហារិមខូចខាតយ៉ាងធ្ងន់ធ្ងរ។

បន្ទាប់ពីបានទាក់ទងភាគីអ្នកជួលឱ្យចូលខ្លួនមកដោះស្រាយច្រើនលើកច្រើនសារតែមិនទទួលបានការសហការភ្លាម កាលពីយប់ថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញនេះ Influencer រូបនេះបានរកមេធាវីចាត់ការតាមផ្លូវច្បាប់លើសំណងដែលភាគីអ្នកជួលបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់នាង។

បញ្ហាមួយនេះកំពុងធ្វើឱ្យអ្នកនិយមលេងបណ្តាញសង្គមចាប់អារម្មណ៍ និងនាំគ្នាចែករំលែកតគ្នារហូតដល់ជាង ៥ពាន់នាក់បន្ទាប់ពី ដាដាវ បានផុសនៅផេកផ្លូវការរបស់នាងប្រកាសជូនដំណឹងដល់អ្នកជួលដែលមានឈ្មោះ កែវ ពិសី ចូលខ្លួនមកដោះស្រាយលើសំណងខូចខាតនូវសម្ភារនានា និងថ្លៃសម្អាតបន្ទប់ផងនោះក្នុងទឹកប្រាក់ ២០៦០ដុល្លារអាមេរិក។

លិខិតប្រមានដែល ដាដាវ និងគូដណ្តឹងត្រៀមចាត់ការតាមផ្លូវច្បាប់នោះត្រូវបានទុកពេលឱ្យកញ្ញា កែវ ពិសី រយៈពេល ៧ថ្ងៃដើម្បីចូលខ្លួនដោះស្រាយសងសំណងលើសម្ភារដែលមិនអាចជួសជុលវិញបានដោយអ្នកទាំង២ក៏បានភ្ជាប់រូបថតមុនពេលជួល និងក្រោយពេលជួលខុនដូឱ្យ កែវ ពិសី ឃើញមានការខូចខាតធ្ងន់ធ្ងរមិនអាចទទួលយកបាន។

គួរបញ្ជាក់ដែរថា អ្នកជួលខុនដូឈ្មោះ កែវ ពិសី ក៏ជាតារាបង្ហាញម៉ូត និងតារាសម្តែងវ័យក្មេងមួយរូបជាកូនកាត់ខ្មែរ-ប៉ាគីស្ថានដែលអ្នកនិយមលេងបណ្តាញសង្គមមួយចំនួនបានស្គាល់នាងផងដែរ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង