×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ក្រុមជើងឯករង World Cup 2018 ប្រកាសបញ្ជីឈ្មោះកីឡាករបឋមចំនួន 34 នាក់

លោក Zlatko Dalić គ្រូបង្វឹកក្រុមជម្រើសជាតិក្រូអាត បានប្រកាសបញ្ជីឈ្មោះ កីឡាករបឋមចំនួន 34 នាក់សម្រាប់ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ 2022 ។

បញ្ជីនេះ នឹងត្រូវកាត់បន្ថយមកសល់ត្រឹមតែ 23 ទៅ 26 នាក់ ដែល Dalić នឹងប្រកាសនៅថ្ងៃទី 9 ខែវិច្ឆិកាក្នុងសន្និសីទសារព័ត៌មានមួយ។ បន្ទាប់មក សហព័ន្ធកីឡាបាល់ទាត់ក្រូអាត នឹងបញ្ជូនបញ្ជីឈ្មោះកីឡាករចុងក្រោយទៅ FIFA នៅថ្ងៃទី 14 ខែវិច្ឆិកា ហើយក្រុមនីមួយៗអាចផ្លាស់ប្តូរកីឡាករ មុន 24 ម៉ោងនៃការប្រកួតដំបូង ក្នុងករណីមានរបួស។

ក្រុមជើងឯករង World Cup កាលពីឆ្នាំ 2018 ដែលបានចាញ់បារាំងនៅវគ្គផ្ដាច់ព្រ័ត្រនៅរុស្ស៊ី នឹងប្រមូលផ្តុំគ្នានៅថ្ងៃទី 13 និង 14 ខែវិច្ឆិកា នៅទីក្រុង Zagreb រួចហើយនឹងធ្វើដំណើរទៅទីក្រុង Riyadh នៅថ្ងៃទី 14 ខែវិច្ឆិកាសម្រាប់ការប្រកួតមិត្តភាពជាមួយអារ៉ាប៊ីសាអូឌីត ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី 16 ខែវិច្ឆិកា មុនពេលដែលពួកគេត្រូវជួបជាមួយ ម៉ារ៉ុក នៅថ្ងៃទី 23 វិច្ឆិកា និងបន្ទាប់មក កាណាដា និង បែលហ្ស៊ិក ស្ថិតនៅក្នុងពូលជាមួយគ្នា។

ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ចាប់ពីថ្ងៃអាទិត្យ ទី 20 ខែវិច្ឆិកា ដល់ថ្ងៃអាទិត្យ ទី 18 ខែធ្នូ ឆ្នាំ 2022៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង