ថៃ៖ បន្ទាប់ពីជោគជ័យនឹងសុំសង្សារបណ្តូលចិត្ត Kimberley រៀបការរួចមក តារាសម្តែង Mark Prin បានបន្តដំណើរមួយជំហានទៀតបង្កើតមុខជំនួញដែលមានការសហការពីតារាសម្តែង Nadech ផងដែរ ក៏ដូចជាដៃគូជំនួញឯទៀតដើម្បីបណ្តាក់ទុនដែលឃើញមានសមាជិក ២រូបទៀតផងដែរ។
ក្រោយពីឃើញគូដណ្តឹងចាប់ផ្តើមជំនួញភ្លាម Kimberley ដែលត្រៀមខ្លួននឹងធ្វើកូនក្រមុំរបស់ Mark Prin ញញឹមបិតមាត់មិនជិត និងបានផុសរូបជូនពរអនាគតស្វាមីយ៉ាងផ្អែមល្ហែមនៅលើគណនី IG របស់នាង។
គួរបញ្ជាក់ដែរថា Mark និង Nadech បានបណ្តាក់ទុនក្នុងការបើកហាងមួយដែលផ្តល់នូវសេវាកម្មជួសជុលរបស់ប្រើប្រាស់ចាស់ៗដូចជាកាបូប ស្បែកជើង ដែលមានសភាពទ្រុឌទ្រោមមើលទៅចាស់ ឱ្យប្រែមកសភាពដូចរបស់ថ្មីវិញ ដែលហាងបានចាប់ដំណើរការជាផ្លូវការនៅដើមខែវិច្ឆិកា ម្សិលមិញនេះផងដែរ៕