×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ក្លិប EPL បដិសេធសំណើរបស់អាហ្សង់ទីនដែលចង់នាំយកកីឡាករមុនពេលកំណត់

ក្លិបនៅ Premier League នឹងមិនយល់ស្របជាមួយសំណើរបស់ក្រុមអាហ្សង់ទីន ក្នុងការអនុញ្ញាតឱ្យកីឡាកររបស់ពួកគេទៅចូលរួមមុនកាលកំណត់នោះទេ។

សេចក្ដីរាយការណ៍ បានឱ្យដឹងថា ក្លិបអង់គ្លេសមួយ ត្រូវបានសហព័ន្ធកីឡាបាល់ទាត់របស់អាហ្សង់ទីន ស្នើរួចហើយដើម្បីដោះលែងកីឡាករម្នាក់មុនពេលកំណត់ ប៉ុន្តែសំណើនេះ ត្រូវបានច្រានចោល។ ក្លិបនេះ បានជូនដំណឹងដល់ក្លិបផ្សេងទៀត ត្រូវអនុវត្តដូចគ្នា។

មានតារាអាហ្សង់ទីនចំនួន 6 នាក់នៅក្នុងក្របខណ្ឌ Premier League ដូចជា Lisandro Martinez និង Alejandro Garnacho នៅ Manchester United, Emiliano Buendia និង Emiliano Martinez នៅ Aston Villa, Cristian Romero នៅ Tottenham Hotspur និង Alexis Mac Allister នៅ Brighton ។

អាហ្សង់ទីន ត្រូវបានរាយការណ៍ថា ចង់ឱ្យកីឡាកររបស់ពួកគេ បោះបង់ការប្រកួត Premier League នៅថ្ងៃទី 12-13 ខែវិច្ឆិកា ដើម្បីរៀបចំខ្លួនសម្រាប់ការប្រកួត World Cup របស់ពួកគេឱ្យបានឆាប់។

អាហ្សង់ទីន ត្រូវជួបជាមួយអារ៉ាប់រួមក្នុងការប្រកួតមិត្តភាពនៅថ្ងៃទី 16 ខែវិច្ឆិកា មុនពេលចាប់ផ្តើមការប្រកួតក្នុងពូល C របស់ពួកគេជាមួយ អារ៉ាប៊ីសាអូឌីត ក្នុងប្រទេសកាតា។

ក្រោមច្បាប់របស់ FIFA ក្លិបមានសិទ្ធិរក្សាកីឡាកររបស់ពួកគេរហូតដល់ថ្ងៃទី 14 ខែវិច្ឆិកា ។

ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ចាប់ពីថ្ងៃអាទិត្យ ទី 20 ខែវិច្ឆិកា ដល់ថ្ងៃអាទិត្យ ទី 18 ខែធ្នូ ឆ្នាំ 2022៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង