×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

កីឡាកររបស់ City ក្លាយជាអ្នកស៊ុតបញ្ចូលទីដែលមានអាយុតិចជាងគេនៅ UCL

កីឡាករ Rico Lewis វ័យ 17 ឆ្នាំ និង 347 ថ្ងៃ បានស៊ុតបញ្ចូលទីជាលើកដំបូងជាជម្រើស11នាក់ដំបូងរបស់ខ្លួននៅ Manchester City ខណៈក្រុមមេឃខៀវ បានវាយបកតាមពីក្រោយ ដើម្បីផ្តួលក្រុម Sevilla ក្នុងការប្រកួតចុងក្រោយក្នុងវគ្គសន្សំពិន្ទុនៃក្របខណ្ឌ Champions League របស់ពួកគេ។

Man City បានតាមពីក្រោយពីការតែតបាល់បញ្ចូលទីក្នុងវគ្គទី 1 របស់អតីតខ្សែប្រយុទ្ធ Wolves និង Nottingham Forest កីឡាករ Rafa Mir នៅនាទីទី 31 សម្រាប់ Sevilla ។ ចូលវគ្គទីពីរ Lewis ស៊ុតបញ្ចូលទីពីការបញ្ជូនរបស់ Julian Alvarez នៅនាទីទី 52 ។

Lewis បានក្លាយជាកីឡាករវ័យក្មេងបំផុតដែលស៊ុតបញ្ចូលទីនៅក្របខណ្ឌ Champions League ដោយបំបែកកំណត់ត្រារបស់ Karim Benzema ពេលដែលគាត់លេងនៅ Lyon ។

Kevin de Bruyne បានបញ្ជូនឱ្យ Alvarez សម្រេចគ្រាប់ទីពីរ នៅនាទីទី 73 មុនពេលដែល Riyad Mahrez បន្ថែមគ្រាប់ទីបី ពេលនៅសល់ 7 នាទីចុងក្រោយ។ ចប់ការប្រកួត City 3 Sevilla 1 ។

ជ័យជម្នះនេះ មានន័យថា Man City មិនស្គាល់ពាក្យថាចាញ់ឡើយក្នុងការប្រកួត Champions League ចំនួន 23 ប្រកួតនៅកីឡដ្ឋាន Etihad ទោះបីជាខ្សែប្រយុទ្ធជួរមុខ Erling Haaland អង្គុយមើលពីកៅអីបម្រុងក៏ដោយ។

City បានបញ្ចប់នៅចំណាត់ថ្នាក់លេខ 1 ក្នុងពូល G ដើម្បីឈានទៅវគ្គ 16 ក្រុមចុងក្រោយ ជាមួយ Borussia Dortmund ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង