×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ខ្សែការពារស្លាបឆ្វេងរបស់អង់គ្លេស របួសមុន World Cup

ខ្សែការពារស្លាបឆ្វេង Ben Chilwell របស់ក្រុមជម្រើសជាតិអង់គ្លេស ប្រឈមនឹងការអវត្តមាននៅក្នុងព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតា បន្ទាប់ពីរងរបួសសរសៃពួរ ក្នុងការប្រកួត Champions League របស់ Chelsea ទល់នឹង Dinamo Zagreb ។

ខ្សែការពារស្លាបឆ្វេង អាយុ 25 ឆ្នាំ បានរបួសក្នុងម៉ោងបន្ថែម ដោយបង្ហាញអាការឈឺចាប់ផ្នែកខាងក្រោយនៃជើងរបស់គាត់ នៅក្នុងជ័យជម្នះរបស់ក្រុមតោខៀវ 2-1 ។

លោក Graham Potter អ្នកចាត់ការទូទៅរបស់ Chelsea បានសារភាពថា របួសរបស់ Chilwell មើលទៅមិនល្អនោះទេ។

សូមជម្រាបថា អង់គ្លេស នឹងចាប់ផ្តើមយុទ្ធនាការ World Cup របស់ពួកគេនៅប្រទេសកាតា ទល់នឹងអ៊ីរ៉ង់។ Chilwell បានជាប់ជម្រើសជាតិ 17 ដង និងជាផ្នែកមួយនៃក្រុមអង់គ្លេស កាលពី Euro 2020 ទោះបីជាគាត់មិនបានបង្ហាញខ្លួនក្នុងការប្រកួតក៏ដោយ។ កីឡាករនេះ បានដាច់សរសៃពួរ កាលពីខែវិច្ឆិកាឆ្នាំមុន និងសម្រាកដល់ខែឧសភា។

ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ចាប់ពីថ្ងៃអាទិត្យ ទី 20 ខែវិច្ឆិកា ដល់ថ្ងៃអាទិត្យ ទី 18 ខែធ្នូ ឆ្នាំ 2022៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង