×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Timo Werner របស់អាល្លឺម៉ង់មានបញ្ហាកជើង បង្កក្ដីបារម្ភសម្រាប់ក្រុមឥន្ទ្រីដែក

កីឡាករ Timo Werner ដែលមានឈ្មោះក្នុងបញ្ជីបឋមរបស់ក្រុមជម្រើសជាតិអាល្លឺម៉ង់ សម្រាប់ព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតា បានទទួលរងរបួសកជើង អំឡុងការប្រកួតរបស់ក្លិប RB Leipzig ក្នុងក្របខណ្ឌ UEFA Champions League ។

ក្នុងជ័យជម្នះលើ Shakhtar Donetsk 4-0 ខ្សែប្រយុទ្ធ Werner វ័យ 26 ឆ្នាំ ត្រូវបានបង្ខំឱ្យប្តូរចេញបន្ទាប់ពីមានបញ្ហា កជើង នៅដើមការប្រកួត។

Werner បានស៊ុតបញ្ចូលទី 9 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន 4 ដងក្នុងការបង្ហាញខ្លួន 16 ប្រកួតសម្រាប់ Leipzig នៅគ្រប់កម្មវិធីប្រកួតទាំងអស់ ចាប់តាំងពីខ្ចីជើងពី Chelsea ដែលជាកន្លែងមិនសូវជោគជ័យឡើយសម្រាប់តារាអាល្លឺម៉ង់រូបនេះ។

សូមជម្រាបថា Werner បានមានឈ្មោះក្នុងបញ្ជីបឋមរបស់លោក Hansi Flick ដែលបានជ្រើសរើសសមាជិក 44 នាក់។ អ្នកចាត់ការអាល្លឺម៉ង់ នឹងកាត់បន្ថយមកត្រឹម 26 នាក់ ដើម្បីបញ្ជូនបញ្ជីឈ្មោះចុងក្រោយទៅកាន់ FIFA នៅពាក់កណ្ដាលខែវិច្ឆិកានេះ។

ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ចាប់ពីថ្ងៃអាទិត្យ ទី 20 ខែវិច្ឆិកា ដល់ថ្ងៃអាទិត្យ ទី 18 ខែធ្នូ ឆ្នាំ 2022៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង