×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Man Utd អាចជួប Barcelona ឬក្រុមមួយចំនួនទៀតដែលធ្លាក់ពី UCL

កីឡាករវ័យជំទង់ Alejandro Garnacho ស៊ុតបញ្ចូលទីបានមួយគ្រាប់ ខណៈ Manchester United បានយកឈ្នះលើ Real Sociedad ក្នុងលទ្ធផល 1-0 ប៉ុន្តែពួកគេបានបញ្ចប់នៅត្រឹមចំណាត់ថ្នាក់លេខ 2 ក្នុងពូល E នៃក្របខណ្ដ UEFA Europa League ។

ក្រុមរបស់ Erik ten Hag ត្រូវការឈ្នះ ពីរគ្រាប់ ឬច្រើនជាងនេះក្នុងប្រទេសអេស្ប៉ាញ ដើម្បីបញ្ចប់នៅចំណាត់ថ្នាក់លេខ 1 ដែលអាចឱ្យពួកគេឡើងទៅប្រកួតវគ្គ 16 ក្រុមដោយស្វ័យប្រវត្តិ។ ចំណែកក្រុមលេខ 2 ត្រូវជួបជាមួយក្រុមដែលធ្លាក់ពី UEFA Champions League រួមមាន៖ Barcelona, Juventus, Ajax, Shakhtar Donetsk, Bayer Leverkusen, Sporting Lisbon, Red Bull Salzburg និង Sevilla ។

ការចាប់ឆ្នោតវគ្គ Playoff នៅសប្ដាហ៍ក្រោយ នឹងធ្វើឱ្យ Man Utd រកឃើញថាក្រុមណានឹងក្លាយជាគូប្រកួតរបស់ពួកគេ សម្រាប់ការប្រកួតជាមួយក្រុមលេខ 3 មកពីពានរង្វាន់ UCL ។

គ្រាប់បាល់របស់យុវជន Garnacho នៅនាទីទី 17 បង្កើតចេញពីការបញ្ជូនឱ្យយ៉ាងល្អពី Cristiano Ronaldo ។

Man United បញ្ចប់ក្នុងពូលដោយមាន 15 ពិន្ទុស្មើជាមួយ Sociedad ដែលបានឡើងទៅវគ្គ 16 ក្រុមចុងក្រោយដោយសារមានផលសងគ្រាប់បាល់ខុសគ្នា 1 គ្រាប់។ បិសាចក្រហម នឹងលេងក្នុងវគ្គ play-off នៅខែកុម្ភៈ ឆ្នាំ 2023 ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង