×

ផ្អែមល្ហែមពេក ដល់ថ្នាក់អ្នកគាំទ្រសុំឱ្យ ហេង វិសាល និង ជា ស្រីនា ត្រលប់ Private វិញ

ភ្នំពេញ៖ បន្ទាប់ពីភ្ជាប់ពាក្យរួច Youtuber ល្បីឈ្មោះ ហេង វិសាល និង ជា ស្រីនា ទីបំផុតលែងពិបាកនឹងលួចលាក់ទំនាក់ទំនងរបស់ខ្លួនទៀតហើយ ដោយអ្នកទាំង២អាចបង្ហាញគ្រប់សកម្មភាពជាសាធារណៈបានក្នុងនាមជាគូដណ្តឹងនឹងគ្នា។

យ៉ាងណាមិញ ទំនាក់ទំនងរបស់អ្នកទាំង២បានបើកចំហរជាផ្លូវការ និងកំពុងធ្វើឱ្យអ្នកគាំទ្ររមួលខ្លួនចង់ឱ្យអ្នកទាំង២ត្រលប់ទៅស្រលាញ់គ្នាបែប Private វិញបន្ទាប់ពីសកម្មភាពផ្អែមល្ហែមជាច្រើនបានបង្ហាញឱ្យឃើញរាល់ថ្ងៃ។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ ស្រីនា បានចែករំលែកវីដេអូដែលនាងបានលាងសម្អាតមុខ និងបិទម៉ាសឱ្យ ហេង វិសាល ដែលកំពុងសំងំបិទភ្នែកស្តាប់ធម៌ ដែលនេះជាសកម្មភាពមួយធ្វើឱ្យអ្នកគាំទ្រជាច្រើនទប់អារម្មណ៍មើលភាពផ្អែមល្ហែមរបស់អ្នកទាំង២មិនបាន ក៏នាំគ្នាចូល Comments ហូរហែថា “Private វិញទៅ”។

គួរបញ្ជាក់ដែរថា នេះមិនមែនជាវីដេអូដំបូងឡើយដែល ហេង វិសាល និង ជា ស្រីនា ធ្វើឱ្យអ្នកគាំទ្ររំភើបពីទំនាក់ទំនងផ្អែមល្ហែមដែលអ្នកទាំង២ផ្តល់ឱ្យគ្នាកន្លងមក។ ទោះជាយ៉ាងណា ហេង វិសាល និង ជា ស្រីនា ក៏បានទទួលពាក្យជូនពរជាច្រើនពីបណ្តាអ្នកគាំទ្រ ក៏ដូចជាមិត្តក្នុងសិល្បៈយ៉ាងកក្រើកផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង