×

“Anchor សំណើចតាមភូមិ” នៅថ្ងៃសៅរ៍នេះ នឹង​ផ្ដល់ជូន​ទស្សនិកជន​នូវ​ទស្សនីយភាព​ដ៏ប្លែកពី​ក្រុមកំប្លែង CBS

តើថ្ងៃសៅរ៍សប្ដាហ៍នេះ ក្រុមកំប្លែង CBS នឹងមានរឿងផ្ទុះសំណើចអ្វីទៀតសម្រាប់ចែកជូនបងប្អូនទស្សនិកជន ក្នុងកម្មវិធី “Anchor សំណើចតាមភូមិ”? ពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ ក្រុមកំប្លែងរបស់យើង តែងតែមានអ្វីដែលប្លែកដើម្បីបង្កភាពសប្បាយរីករាយរំសាយអស់ទុក្ខកង្វល់ ជាមួយនឹងការលេងល្បែងកម្សាន្តប្លែកៗដើម្បីឈ្នះរង្វាន់ជាច្រើនទៀត។

ទស្សនីយភាពដ៏សប្បាយរីករាយទាំងនេះ នឹងមានផ្សាយជូនទស្សនានៅក្នុងកម្មវិធី “Anchor សំណើចតាមភូមិ” នាថ្ងៃសៅរ៍ ទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២២ ដែលនឹងមានផ្សាយផ្ទាល់ និងផ្ដាច់មុខវេលាម៉ោង ៩ យប់ នៅលើកញ្ចក់ទូរទស្សន៍ និងផេកផ្លូវការរបស់ CTN តែមួយគត់។

កម្មវិធី “Anchor សំណើចតាមភូមិ” សប្ដាហ៍នេះ នឹងនាំមកជូននូវទស្សនីយភាពពីភាពសប្បាយរីករាយពីភូមិដើមពពែល ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ជាមួយគ្នានេះ បងប្អូនទស្សនិកជន ក៏នឹងបានទស្សនាការលេងល្បែងកម្សាន្តជាមួយវិញ្ញាសាដ៏លំបាកមួយ ដែលមានការអញ្ជើញចូលរួមលេងកម្សាន្តពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផ្ទាល់ផងដែរ។

កម្មវិធីនេះ នាំមកជូនផ្តាច់មុខដោយ ស្រាបៀរ អាន់ឆ័រ។ ស្រាបៀរ អាន់ឆ័រ មានរសជាតិស្រាលស្រទន់ ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៣៣ ក្នុងប្រទេសសិង្ហបុរី ហើយស្រាបៀរ អាន់ឆ័រ គឺជាស្រាបៀរដែលទទួលបានពានរង្វាន់គុណភាពផលិតល្អឥតខ្ចោះរួមជាមួយនឹងបទពិសោធន៍ជាង៨៩ឆ្នាំ។ ស្រាបៀរ អាន់ឆ័រ ផលិតឡើងសម្រាប់ពេលវេលាជួបជុំរីករាយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង