×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Christian Eriksen ស្ថិតក្នុងបញ្ជីឈ្មោះរបស់ដាណឺម៉ាក សម្រាប់ World Cup

ខ្សែបម្រើ Christian Eriksen របស់ក្រុម Manchester United បានស្ថិតនៅបញ្ជីឈ្មោះរបស់ដាណឺម៉ាក សម្រាប់ការប្រកួតនៃព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតា។

Eriksen អាយុ 30 ឆ្នាំ បានដួលដោយសារគាំងបេះដូងក្នុងអំឡុងពេលការប្រកួត Euro 2020 របស់ពួកគេជាមួយហ្វាំងឡង់ កាលពីឆ្នាំមុន ហើយបានទទួលការសង្គ្រោះជីវិតនៅលើទីលាន។

ដាណឺម៉ាក ទើបតែបានបង្ហាញឈ្មោះកីឡាករចំនួន 21 នាក់ក្នុងចំណោមកីឡាករទាំង 26 នាក់ ហើយនឹងបង្ហាញពីកីឡាករចំនួន 5 នាក់ចុងក្រោយ បន្ទាប់ពីការប្រកួតចុងក្រោយចំនួន 2 របស់ពួកគេ។សូមបញ្ជាក់ថា កីឡាករទាំង 21 នាក់នឹងមិនមានការប្រែប្រួលទេ។

FIFA នឹងបិទបញ្ជីចុងក្រោយ នៅទី 13 ខែវិច្ឆិកា មុនពេលការប្រកួតចាប់ផ្តើមនៅថ្ងៃទី 20 ខែវិច្ឆិកា។

ដាណឺម៉ាក នឹងបើកឆាកជួបជាមួយ ទុយណេស៊ី ហើយបន្ទាប់មកត្រូវប៉ះបារាំង និង អូស្ត្រាលី ក្នុងពូល D ។

ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ចាប់ពីថ្ងៃអាទិត្យ ទី 20 ខែវិច្ឆិកា ដល់ថ្ងៃអាទិត្យ ទី 18 ខែធ្នូ ឆ្នាំ 2022៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង