×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

EPL Preview៖ ការប្រកួត Liverpool ជាមួយ Southampton ផ្សាយបន្តផ្ទាល់នៅ MyTV យប់ស្អែក

Liverpool ស្វាគមន៍ Southampton ដែលស្ថិតក្រោមការគ្រប់គ្រងថ្មី នៅកីឡដ្ឋាន Anfield ក្នុងការប្រកួតនៃក្របខណ្ឌ Premier League ដែលមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅកញ្ចក់ទូរទស្សន៍ MyTV តែមួយគត់ នៅថ្ងៃសៅរ៍ ទី12 ខែវិច្ឆិកា ចាប់ពីម៉ោង 22:00 នាទីតទៅ។

Southampton បានចែកផ្លូវពីលោក Ralph Hasenhuttl នៅសប្តាហ៍នេះ ដោយតែងតាំងលោក Nathan Jones ជាអ្នកចាត់ការថ្មីជាផ្លូវការ កាលពីពាក់កណ្ដាលសប្ដាហ៍។

ក្រុមរបស់លោក Jurgen Klopp នឹងមិនមាន Joel Matip ដោយសាររបួសកំភួនជើង ខណៈ Naby Keita ក៏ស្ថិតក្នុងការសង្ស័យ ដោយសារបញ្ហាភ្លៅ។ របួសកំភួនជើងរបស់ Diogo Jota នឹងធ្វើឱ្យគេត្រឡប់មកវិញ នៅឆ្នាំក្រោយ។ កីឡាករ Arthur Melo ដែលខ្ចីជើងពី Juventus ក៏មានបញ្ហារបួសភ្លៅផងដែរ។ Luis Diaz នឹងមិនទាន់អាចចូលលេងទល់នឹង Southampton បានទេ។

សម្រាប់ Southampton កីឡាករ Juan Larios បានរងរបួស កំឡុងពេល Southampton ចាញ់ Newcastle 4-1 កាលពីចុងសប្តាហ៍មុន។ Kyle Walker-Peters (ភ្លៅ) និង Tino Livramento (ជង្គង់) នឹងអវត្តមាន។ អ្នកចាត់ការថ្មី Jones បានប្រើប្រាស់ខ្សែការពារ 3 កាលនៅដឹកនាំក្រុម Luton នៅរដូវកាលនេះ។

នេះអាចជាជម្រើស 11 នាក់ដំបូងរបស់ Liverpool ដែលអាចប្រើប្រាស់ទម្រង់ (4-3-1-2) ៖

Alisson; Alexander-Arnold, Konate, Van Dijk, Robertson; Elliott, Fabinho, Thiago; Firmino; Salah, Nunez

នេះអាចជាជម្រើស 11 នាក់ដំបូងរបស់ Southampton ដែលអាចប្រើប្រាស់ទម្រង់ (3-5-2) ៖

Bazunu; Lyanco, Caleta-Car, Salisu; Elyounoussi, Ward-Prowse, Lavia, S. Armstrong, Perraud; Aribo, Adams

CBS Sport ទស្សន៍ទាយថា ក្រុមទាំងពីរ នឹងអាចមានលទ្ធផលសរុបតិចជាង 3 គ្រាប់៖ Liverpool 2-0 Southampton ។

កម្មវិធីផ្សាយបន្តផ្ទាល់សប្ដាហ៍នេះ៖

Man City ប៉ះ Brentford ថ្ងៃទី 12 ខែវិច្ឆិកា ម៉ោង 19:30 នាទីតទៅ នៅ MyTV
Fulham ប៉ះ Manchester United ថ្ងៃទី 13 ខែវិច្ឆិកា ម៉ោង 23:30 នាទីតទៅ នៅ CTN ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង