×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

កីឡដ្ឋាន Education City សម្រាប់ World Cup អាចប្រែពណ៌ទៅតាមពន្លឺព្រះអាទិត្យ

ផ្នែកខាងមុខនៃកីឡដ្ឋាន Education City មានការរចនាជារូបរាងត្រីកោណ ដែលបង្កើតជាទម្រង់ធរណីមាត្រដែលស្មុគស្មាញ និងដូចជាគ្រាប់ពេជ្រ ដែលធ្វើឱ្យវាផ្លាស់ប្តូរពណ៌ជាមួយនឹងពន្លឺចាំងរបស់ព្រះអាទិត្យនៅលើមេឃ។

ការរចនានៃកីឡដ្ឋានតំណាងឱ្យគុណភាព ភាពធន់ និងភាពយូរអង្វែង ហើយវានឹងក្លាយទៅជាអ្វីដែលមានតម្លៃ ទាំងការចងចាំ និងតម្លៃនាពេលអនាគតចំពោះប្រទេសកាតា។

កីឡដ្ឋាននេះ នឹងត្រូវរៀបចំសម្រាប់ការប្រកួតក្នុងពូលចំនួន 6 រួមជាមួយនឹងការប្រកួតវគ្គ 16 ក្រុមចុងក្រោយ 1 ប្រកួត និងវគ្គ ៨ ក្រុមចុងក្រោយ 1 ប្រកួត នៅព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតា។

កីឡដ្ឋាននេះ ត្រូវបានសម្ពោធនៅខែមិថុនា ឆ្នាំ 2020 ក្នុងអំឡុងពេលគោរពវិញ្ញាណក្ខន្ធដល់បុគ្គលិកថែទាំសុខភាពជួរមុខ ក្នុងអំឡុងពេលនៃការរាតត្បាតនៃមេរោគឆ្លងកូវីដ១៩។

ផ្នែកខ្លះរបស់កីឡាដ្ឋាននឹងត្រូវបានគេដកចេញ ដោយកៅអីត្រូវបានបរិច្ចាគទៅឱ្យប្រទេសដែលខ្វះខាតហេដ្ឋារចនាសម្ព័ន្ធកីឡា។ កីឡដ្ឋាននេះ នឹងក្លាយជាមជ្ឈមណ្ឌលកីឡាសម្រាប់សហគមន៍មូលដ្ឋាន រួមទាំងសិស្សានុសិស្ស និងសាស្ត្រាចារ្យផងដែរ។ វាទទួលបាននូវការផ្ដល់ចំណាត់ថ្នាក់ផ្កាយ 5 និងការវាយតម្លៃពីប្រព័ន្ធវាយតម្លៃនិរន្តរភាពសាកល (GSAS) ។

កីឡដ្ឋាន Education City នឹងបំពាក់នូវបច្ចេកវិទ្យាម៉ាស៊ីនត្រជាក់ទំនើបសម្រាប់ជាប្រយោជន៍ដល់អ្នកគាំទ្រ កីឡាករ និងមន្ត្រីកីឡា។

ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ចាប់ពីថ្ងៃអាទិត្យ ទី 20 ខែវិច្ឆិកា ដល់ថ្ងៃអាទិត្យ ទី 18 ខែធ្នូ ឆ្នាំ 2022៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង