×

ទីបំផុត Yang Hyun Suk ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ ៣ឆ្នាំពីបទជួយលាក់បាំង B.I ប្រើប្រាស់គ្រឿងញៀន

កូរ៉េខាងត្បូង៖ ទីបំផុតនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ តុលាការទីក្រុងសេអ៊ូលសម្រេចកាត់ទោសឱ្យ Yang Hyun Suk ជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំពីបទជួយលាក់បាំងការប្រើប្រាស់គ្រឿងញៀនរបស់តារាចម្រៀង B.I អតីតមេក្រុម iKON និងពីបទគំរាមកំហែងតារាស្រី Han Seo Hee ដែលនាងបានសារភាពប្រាប់ប៉ូលិសពាក់ព័ន្ធនឹងការទិញគ្រឿងញៀនពី B.I។

អំលុងពេលដែលបញ្ហាបានកើតឡើង Yang Hyun Suk បានប្រាប់ Han Seo Hee ថា៖ “ខ្ញុំដឹងរឿងគ្រប់យ៉ាងដែលនាងបានរាយការណ៍ដល់ប៉ូលិសដើម្បីស៊ើបអង្កេត។ វាពិតជាងាយស្រួលណាស់ក្នុងការសម្លាប់នាងដែលជាបុគ្គលឈរជើងលើវិថីសិល្បៈ ប្រសិននាងដកការរាយការណ៍ទាំងនោះមកវិញ ខ្ញុំនឹងផ្តល់រង្វាន់ជាទីគាប់ចិត្ត និងរកមេធាវីការពារក្តីឱ្យថែមទៀត”។

ទោះជាយ៉ាងណា នៅថ្ងៃទី០១ ខែវិច្ឆិកា Yang Hyun Suk បានបដិសេធពាក្យចោទប្រកាន់ទាំងនេះថា ជារឿងមិនពិត។ ផ្ទុយទៅវិញ លោកបានប្រាប់នាងទាំងក្តីបារម្ភថា ឱ្យនាងធ្វើជាក្មេងល្អកុំប្រើប្រាស់គ្រឿងញៀន។ Yang Hyun Suk បានសង្កត់ធ្ងន់ថា លោកមិនបានគំរាមតារាស្រី Han Seo Hee ឡើយ។

គួរបញ្ជាក់ដែរថា ទោសទណ្ឌរបស់ Yang Hyun Suk នឹងត្រូវប្រកាសកាត់ទោសសម្រេចជាផ្លូវការនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ឆាប់ៗខាងមុខនេះផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង