×

Angelababy ប្តឹងទាល់តែឈ្នះបន្ទាប់ពីមន្ទីរពេទ្យមួយនៅប៉េកាំងប្រើប្រាស់រូបពីមុនរបស់នាងមកផ្សព្វផ្សាយធ្វើអាជីវកម្មដោយគ្មានការអនុញ្ញាត

ចិន៖ រំឭកទៅពេលវេលាដែលរូបភាពរបស់តារាសម្តែងស្រី Angelababy ពីមុន និងពេលបច្ចុប្បន្នមានភាពខុសប្លែកគ្នាខ្លាំងពេក បានធ្វើឱ្យអ្នកនិយមលេងបណ្តាញសង្គមនាំគ្នាជជែកវែកញែកថា តារាស្រីរូបនេះធ្វើការកែសម្ជស្សសុះសាច់ទើបបានជាខុសប្លែកដូចមនុស្ស២នាក់ផ្សេងគ្នាអ៊ីចឹង។

យ៉ាងណាមិញ ដោយសារចង់គេងផលប្រយោជន៍ពីតារាស្រីរូបនេះ មន្ទីរពេទ្យមួយនៅទីក្រុងប៉េកាំង បានប្រើប្រាស់រូបរបស់ Angela ពេលមិនទាន់ពត់តម្រង់ធ្មេញចំនួន ៣៦រូបមកធ្វើការផ្សព្វផ្សាយដោយមិនបានសុំការអនុញ្ញាតិពីតារាស្រីរូបនេះ រហូតរូបទាំងនោះត្រូវបានអ្នកនិយមលេងបណ្តាញសង្គមនៅចិននាំគ្នាចែកចាយបន្ត និងផ្ទុះការជជែកវែកញែកផងដែរ។

ដោយសារមិនបានសុំសិទ្ធិពីម្ចាស់សាមីខ្លួន និងធ្វើឱ្យរូបថតជាច្រើនបែកធ្លាយបែបនេះ តារាស្រីវ័យ ៣៣ឆ្នាំរូបនេះសម្រេចដាក់ពាក្យប្តឹងខាងមន្ទីរពេទ្យដោយមិនពិចារណាច្រើន ដោយលទ្ធផលខាងមន្ទីរពេទ្យបានធ្វើការសុំទោសតារាស្រីរូបនេះជាសាធារណៈ និងសងជំងឺចិត្តចំនួន ៥ពាន់ដុល្លារអាមេរិកផងដែរ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង