×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

កីឡាករម្នាក់របស់អារ៉ាប៊ីសាអ៊ូឌីត ត្រូវបានដកចេញពីបញ្ជីឈ្មោះចុងក្រោយ ដោយសារករណីសារធាតុដូប៉ា

កីឡាកររបស់អារ៉ាប៊ីសាអ៊ូឌីតម្នាក់ នឹងមិនធ្វើដំណើរទៅប្រទេសកាតាទេ បន្ទាប់ពីគេត្រូវបានដកចេញពីបញ្ជីឈ្មោះចុងក្រោយ 26 នាក់សម្រាប់ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2022 ដោយសារតែខ្សែបម្រើស្លាបវ័យ 28 ឆ្នាំរូបនេះ ធ្លាប់រកឃើញសារធាតុដូប៉ាក្នុងខ្លួន។

កីឡាករ Fahad Al-Muwallad ដែលរកបានចំនួន 17 គ្រាប់ ត្រូវបានបញ្ចូលក្នុងក្រុមអារ៉ាប៊ីសាអ៊ូឌីត ដែលគ្រូបង្វឹក Herve Renard បានប្រកាសនាពេលកន្លងទៅ។ គេត្រូវបានរកឃើញសារធាតុ Furosemide ដែលស្ថិតក្នុងបញ្ជីឱសថហាមឃាត់របស់ទីភ្នាក់ងារប្រឆាំងសារធាតុញៀនពិភពលោក។

មន្ត្រីក្រុមអារ៉ាប៊ីសាអូឌីតបាននិយាយកាលពីថ្ងៃអាទិត្យថាពួកគេនឹងដកឈ្មោះរបស់ Al-Muwallad ដែលលេងឱ្យក្រុម Al-Shabab ដើម្បីជាការប្រុងប្រយ័ត្ន។ ពួកគេបានកោះហៅមិត្តរួមក្រុម al-Shabab របស់ al-Muwallad ដែលមានឈ្មោះថា Nawaf al-Abed អាយុ ៣២ឆ្នាំ មកជំនួសកន្លែងរបស់គេវិញផងដែរ។

អារ៉ាប៊ីសាអូឌីត ប្រឈមមុខនឹងពូល C ដោយបើកយុទ្ធនាការរបស់ខ្លួន ទល់នឹងអាហ្សង់ទីន មុនពេលប្រកួតជាមួយប៉ូឡូញ។ ការប្រកួតចុង ក្រោយរបស់អារ៉ាប៊ីសាអូឌីត នឹងត្រូវប៉ះម៉ិកស៊ិក ។

ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ចាប់ពីថ្ងៃអាទិត្យ ទី 20 ខែវិច្ឆិកា ដល់ថ្ងៃអាទិត្យ ទី 18 ខែធ្នូ ឆ្នាំ 2022៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង